បណ្ណាគារ សន្តិភាព (Peace Book Center) ជាបណ្ណាគារដែលមានលក់នូវសម្ភារៈការិយាល័យ សម្ភារៈសិក្សាទំនើប ទាន់សម័យ និងសម្បូរបែប ឈានមុខគេមួយ នៅរាជធានីភ្នំពេញ នាពេលបច្ចុប្បន្ន។
បណ្ណាគារ សន្តិភាព (PBC) នេះ ត្រូវបានបង្កើតឡើងដោយលោកឧកញ៉ា ថៃ វ៉ាន់ តាំងពីឆ្នាំ២០០៣ ហើយបច្ចុប្បន្នបានក្លាយជាបណ្តាគារដ៏ចំណាស់ជាងគេ និងធំជាងគេបំផុតមួយនៅរាជធានីភ្នំពេញ ជាមួយនឹងសម្ភារៈតម្លៃធូរថ្លៃ គុណភាពខ្ពស់ ភាពចម្រុះ និងការដឹកជញ្ជូនឆាប់រហ័សផងដែរ។ បណ្ណាគារ សន្តិភាព មាន៤សាខាធំៗ នៅរាជធានីភ្នំពេញ រួមមាន ១)PBC សាខាមុនីវង្ស (ជិតផ្សារអូរឫស្សី) ២)PBC សាខារដ្ឋសភា ៣)PBC សាខា ២៧១ (ផ្សារហេងលី) និង ៤)PBC សាខានរោត្តម (ផ្សារ NORO Mall)។
សូមជម្រាបថា លោកឧកញ៉ា ថៃ វ៉ាន់ ក្រៅពីស្ថាបនិកបណ្តាគារ សន្តិភាព លោកក៏មានតួនាទីសំខាន់ៗមួយចំនួនទៀតដូចជា សមាជិកទីប្រឹក្សានៃសភាពាណិជ្ជកម្មកម្ពុជា, សមាជិកក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យខេមតិច, ប្រធានសមាគមក្វាងចាវនៅកម្ពុជា និងជាអនុប្រធានសមាគមសម្ព័ន្ធខ្មែរ-ចិនផងដែរ៕