JPMorgan សម្លឹងឃើញឥណ្ឌាជាប្រទេសមានទីផ្សារជឿនលឿនបំផុតមួយ ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក

អន្តរជាតិ

យោងតាមការចុះផ្សាយពីសារព័ត៌មាន CNA បានបង្ហាញថា ធនាគារលំដាប់កំពូល JPMorgan បានព្យាករណ៍ពីកំណើនសេដ្ឋកិច្ចនៅតំបន់អាស៊ីប៉ាស៊ីហ្វិក និងបានចាត់ទុកឥណ្ឌា អូស្ត្រលី និងជប៉ុន ជាប្រទេសមានទីផ្សារជឿនលឿនបំផុតប្រចាំតំបន់មួយនេះ នាឆ្នាំក្រោយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាមួយគ្នានេះ លោក Filippo Gori នាយកប្រតិបត្តិធនាគារ JPMorgan ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក បានប្រាប់ទៅកាន់បណ្ដាញសារព័ត៌មានថា ឥណ្ឌាមានលទ្ធភាពស្រូបទាញក្រុមហ៊ុនធំៗ មកបណ្ដាក់ទុននៅក្នុងប្រទេសខ្លួនបាន តួយ៉ាងដូចជា ក្រុមហ៊ុន Apple បានចាប់ផ្ដើម​បោះជំហាននៅក្នុងទីផ្សារឥណ្ឌារួចស្រេច ខណៈ Tesla កំពុងចរចាជាមួយរដ្ឋាភិបាល។

គួររំលឹកដែរថា ឥណ្ឌាគឺជាប្រទេសមានសេដ្ឋកិច្ចធំបំផុតទី៣ នៅតំបន់អាស៊ី ខណៈមានការព្យាករណ៍ថា កំណើនសេដ្ឋកិច្ចអាចឈានដល់ ៦,៥% គិតត្រឹមត្រីមាសទីមួយនា​ឆ្នាំក្រោយ ស្របពេលបច្ចុប្បន្នពួកគេកំពុងព្យាយាមអូសទាញក្រុមហ៊ុនខ្នាតយក្សមកវិនិយោគ​ជាច្រើន ដោយប្រកាសតាំងពីការលើកលែងពន្ធមួយភាគធំ និងផ្ដល់អត្ថប្រយោជន៍ជាច្រើនទៀត៕