មហាសេដ្ឋីចិន Hui Ka Yan ដែលជាស្ថាបនិកក្រុមហ៊ុនអចលនទ្រព្យ China Evergrande កំពុងស្ថិតក្រោមការឃ្លាំមើលពីក្រុមប៉ូលិស យ៉ាងយកចិត្តទុកដាក់បំផុត។ នេះបើតាមការចុះផ្សាយពីគេហទំព័រ The Edge Malaysia។
ប្រភពជិតស្និទ្ធនឹងបញ្ហាមួយនេះបានទម្លាយថា លោក Hui ត្រូវបានឃាត់ខ្លួនពីក្រុមប៉ូលិសចិនកាលពីដើមខែនេះ ហើយកំពុងត្រូវបានតាមដាននៅទីតាំងសំងាត់មួយកន្លែង។
មកទល់នឹងពេលនេះ មិនទាន់មានព័ត៌មានអ្វីបញ្ជាក់ច្បាស់លាស់ពីការឃាត់ខ្លួនរបស់មហាសេដ្ឋីចិនម្នាក់នេះឡើយ ខណៈគេគ្រាន់តែដឹងថា មេធំ Evergrande កំពុងស្ថិតក្រោមការតាមដានពីក្រុមប៉ូលិសប៉ុណ្ណោះ។
សូមជម្រាបដែរថា កន្លងមករដ្ឋាភិបាលចិនធ្លាប់បន្ទោសលោក Hui ដែលធ្វើឲ្យវិស័យអចលនទ្រព្យនៅចិនធ្លាក់ក្នុងរណ្ដៅ ដោយសារតែការគ្រប់គ្រងក្រុមហ៊ុន មិនច្បាស់លាស់ និងការពង្រីកអាជីវកម្មគ្មានគោលដៅ បណ្ដាលឲ្យក្រុមហ៊ុនជំពាក់បំណុលវ័ណ្ឌក៕