ដឹងអត់ថា លោកស្រី ទ្រី ដាណា ទទួលបានគោរមងារ «ឧកញ៉ា» តាំងពីពេលណា?

ជុំវិញ​ឧកញ៉ា

លោកស្រី ទ្រី ដាណា អគ្គនាយិកាក្រុមហ៊ុន ដាណា ទ្រី ខេមបូឌា ត្រេនឌីង ខូអិលធីឌី ជាអ្នកជំនួញ​លេចធ្លោរ​មួយរូប ដែលត្រូវបានគេស្គាល់​ថា ជា​ម្ចាស់ហាង​លក់​ផលិតផល​គ្រឿងសម្អាង អាហារបំប៉ន រួមទាំងហាងមាស​ពេជ្រ​ដ៏ធំ​ចំនួន​ពីរ​ទីតាំង នៅ​ក្នុង​រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកស្រី​ម្ចាស់ហាងពេជ្រ ដាណា ទ្រី ​ត្រូវ​បាន​​​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ​​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រកម្ពុជា ​​​​​​ចេញ​ព្រះរាជក្រឹត្យ​ត្រាស់​បង្គាប់​ផ្តល់​គោរមងារ​ជា​ «ឧកញ៉ា» កាលពី​​ថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០២២ តាម​សេចក្តី​ក្រាប​បង្គំ​ទូលថ្វាយ​របស់​​សម្តេចតេជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោកស្រី​ម្ចាស់ហាងគ្រឿងសម្អាង NNP ​​កាលពី​ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២ បានទម្លាយអាថ៌​កំបាំង​ពីប្រវត្តិរបស់ខ្លួន​​ឱ្យ​ដឹង​​ថា​ លោកស្រី​ធ្លាប់ប្រកបរបរ​ផ្សេងៗ​ចំនួន​៧មុខ ក្នុង​រយៈពេល៦ឆ្នាំ ដូចជា លក់​ស្បែក​ជើង, លក់ខោអាវថ្មី, លក់ខោអាវជជុះ, លក់កាហ្វេ, លក់បាយ, លក់បបរ និងកាត់ដេរម៉ូត តែរងការ​បរាជ័យ​ទាំងអស់ មុននឹងលោកស្រីមានអាជីវកម្មរីកចម្រើន រហូតឈានដល់ក្លាយជាម្ចាស់ហាងលក់ពេជ្រ ដូចពេល​បច្ចុប្បន្ន។

លោកស្រី ទ្រី ដាណា បាន​​បើកសម្ពោធ ហាងពេជ្រ ដាណាទ្រី សាខាច្បារអំពៅ ថ្មីមួយទៀត​ជាផ្លូវការ កាលពី​ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២​ បន្ទាប់ពីហាងពេជ្រ​​ដំបូង​របស់​លោកស្រី ទទួល​បាន​ជោគជ័យដ៏ធំធេង នៅសាខា​ធំ លើមហាវិធីឈ្នះ-ឈ្នះ ខណ្ឌព្រែកព្រៅ រាជធានីភ្នំពេញ៕