SpaceX ទទួលបានកុងត្រាតម្លៃ ៧០លានដុល្លារ ជាមួយរដ្ឋាភិបាលអាមេរិក

អន្តរជាតិ

ក្រុមហ៊ុនរបស់មហាសេដ្ឋីអាមេរិក Elon Musk គឺ SpaceX ទើបទទួលបានកុងត្រាជាមួយ​កងទ័ពជើងអាកាសអាមេរិក ដែលអាចមានតម្លៃរហូតដល់ ៧០លានដុល្លារនាដើមខែនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Forbes។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កុងត្រារវាង SpaceX និងរដ្ឋាភិបាលអាមេរិក គឺតម្រូវឲ្យក្រុមហ៊ុនមហាសេដ្ឋីមានបំផុតលើលោក ផ្គត់ផ្គង់ការទំនាក់ទំនងតាមប្រព័ន្ធផ្កាយរណប តាមដែលអ្វីដែលកងទ័ពចង់បាន ដោយប្រើប្រាស់​កម្មវិធីអ៊ីនធឺណិត Starshield។

ជាមួយគ្នានេះ ទឹកប្រាក់ប្រហែល ១៥លានដុល្លារ នឹងត្រូវបញ្ជូនទៅឲ្យ SpaceX ដើម្បីគាំទ្រដៃគូ​សហការប្រមាណ ៥៤ នៅក្នុងជួរកងទ័ពជើងគោក ទ័ពជើងទឹក ទ័ពអាកាស និងឆ្មាំសមុទ្រ។

ជម្រាបបន្ថែមថា ក្រៅពី SpaceX នៅមានក្រុមហ៊ុនផ្កាយរណបចំនួន ១៨ទៀត ដែលទទួលបាន​កុងត្រាស្រដៀងគ្នា ពីរដ្ឋាភិបាលអាមេរិក ខណៈទឹកប្រាក់សរុបនេះផែនការមួយនេះត្រូវបានគេ​សន្និដ្ឋានថា មានចំនួនរហូតដល់ទៅ ៩០០លានដុល្លារ៕