CEO ក្រុមហ៊ុន X អះអាង អាចទទួលបានប្រាក់ចំណូលវិញ នាដើមឆ្នាំក្រោយ

អន្តរជាតិ

នាយកប្រតិបត្តិនៃក្រុមហ៊ុនបណ្ដាញសង្គម X គឺអ្នកស្រី Linda Yaccarino បានទម្លាយថា អតីតបណ្ដាញសង្គម Twitter នឹងអាចទទួលបានចំណូលឡើងវិញ នាដើមឆ្នាំ២០២៤ខាងមុខ ខណៈក្រុមហ៊ុនផ្សព្វផ្សាយនានា កំពុងវិលត្រឡប់មកដាក់ពាណិជ្ជកម្មលើបណ្ដាញសង្គមមួយនេះវិញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីគេហទំព័រ CNA បានបង្ហាញថា ចំនួនអ្នកផ្សព្វផ្សាយពាណិជ្ជកម្ម​នៅលើបណ្ដាញសង្គម X មានការកើនឡើងប្រហែល ១ ៥០០ ដោយក្នុងនោះ ៩០%នៃចំនួន​អតិថិជនកំពូលៗ របស់ក្រុមហ៊ុនក៏បានត្រឡប់មកវិញដែរ។

បើទោះជាអ្នកស្រី Yaccarino អះអាងថា X អាចទទួលបានចំណូលនាដើមឆ្នាំក្រោយមែន ប៉ុន្តែពួកគេ​ក៏អាចប្រឈមនឹងការចោទប្រកាន់ជាច្រើនករណី បន្ទាប់ពីពួកគេខកខាន​ការបង់ប្រាក់​លើថ្លៃជួលការិយាល័យ និងប្រាក់ឈ្នួលបុគ្គលិករាប់លានដុល្លារផងដែរ។

សូមជម្រាបដែរថា ចាប់តាំងពីមហាសេដ្ឋីមានបំផុតលើលោក Elon Musk បានទិញយកក្រុមហ៊ុន Twitter រយៈពេលជិតមួយឆ្នាំមកនេះ ក្រុមហ៊ុនមិនដែលរាយការណ៍ពីប្រាក់ចំណេញឡើយ ខណៈមហាសេដ្ឋីអាមេរិក កំពុងរៀបចំរចនាសម្ព័ន្ធក្រុមហ៊ុនឡើងវិញ៕