រយៈពេល ៩ខែដំបូងនៃឆ្នាំ២០២៣នេះ ប្រាក់ចំណូលពីការនាំចេញគ្រាប់កាហ្វេរបស់ប្រទេសវៀតណាម មានការកើនឡើងប្រហែល ១,៩% គិតជាទឹកប្រាក់ប្រហែល ៣,២ពាន់លានដុល្លារ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
ប្រភពដដែលបន្ថែមថា បើទោះជាប្រាក់ចំណូលបានមកពីការនាំចេញគ្រាប់កាហ្វេ មានការកើនឡើង ប៉ុន្តែចំនួននាំចេញបែរជាមានការធ្លាក់ចុះប្រហែល ៧,៣% ឬប្រហែល ១,២៧លានតោនទៅវិញ។
ជាមួយគ្នានោះ រដ្ឋាភិបាលវៀតណាមក៏បានបង្ហើបដែរថា ការនាំចេញគ្រាប់កាហ្វេសម្រាប់ខែកញ្ញា នឹងមានចំនួន ៦៥ ០០០តោន ដែលស្មើនឹងទឹកប្រាក់ប្រមាណ ២០៥លានដុល្លារ។
ជម្រាបបន្ថែមថា វៀតណាមជាប្រទេសផលិត និងនាំចេញគ្រាប់កាហ្វេធំបំផុតលើលោកមួយ ខណៈកាលពីឆ្នាំទៅ វៀតណាមជាប្រទេសទទួលបានចំណូលខ្ពស់បំផុតទី៥ ពីការនាំចេញទំនិញមួយនេះ ពោលប្រមាណ ៣,២៣ពាន់លានដុល្លារ៕