ក្រុមហ៊ុនជាប់បំណុលច្រើនបំផុតលើលោក China Evergrande Group បានលក់នាវាផ្ទាល់ខ្លួន បានទឹកប្រាក់ប្រមាណ ៣២លានដុល្លារ នាដើមឆ្នាំនេះ ដើម្បីរៀបចំផែនការសងបំណុល ចំពេលម្ចាស់បំណុលកំពុងសម្រុកទារប្រាក់។ នេះបើតាមការចុះផ្សាយពីគេហទំព័រ CNA។
នាវាប្រណីតដែល Evergrande បានលក់គឺមានឈ្មោះថា EVENT មានប្រវែង ៦០ម៉ែត្រ ខណៈកន្លងមកក្រុមហ៊ុននេះ ក៏ធ្លាប់លក់យន្តហោះផ្ទាល់ខ្លួន ៣គ្រឿងផងដែរ។
គួររំលឹកបន្តិចថា កាលពីខែកក្កដា មានសេចក្ដីរាយការណ៍មួយថា Evergande បានលក់យន្តហោះផ្ទាល់ខ្លួន ប្រភេទ Boeing បានទឹកប្រាក់ប្រមាណ ១០០លានដុល្លារ ប៉ុន្តែក្រុមហ៊ុនមិនបានចេញមុខបកស្រាយលំអិតពីបញ្ហានេះឡើយ។
បន្ថែមពីនោះ កាលពីឆ្នាំ២០២១ សារព័ត៌មាន Reuters ក៏ធ្លាប់បានចុះផ្សាយថា ក្រុមហ៊ុនចិនមួយនេះ បានលក់យន្តហោះផ្ទាល់ខ្លួនប្រភេទ Gulfstream បានទឹកប្រាក់ប្រមាណ ៥០លានដុល្លារ ដើម្បីយកមកទប់ទល់នឹងបញ្ហាបំណុលផងដែរ៕