អង់គ្លេស ត្រៀមចាក់លុយបន្ថែមជិត ៥ពាន់លានដុល្លារ ក្នុងគម្រោងនាវាមុជទឹកនុយក្លេអ៊ែរ

អន្តរជាតិ

រដ្ឋាភិបាលអង់គ្លេស​បានចុះកុងត្រាតម្លៃជិត ៥ពាន់លានដុល្លារ ដើម្បីអភិវឌ្ឍន៍បន្ថែមនូវគម្រោងនាវាមុជទឹកនុយក្លេអ៊ែរ SSN-AUKUS ជំនាន់ថ្មី។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កិច្ចព្រមព្រៀងមួយនេះ គឺរួមបញ្ចូលនូវក្រុមហ៊ុនខ្នាតយក្សមួយចំនួន ដែលជាដៃគូសហការ រវាងរដ្ឋាភិបាលអង់គ្លេស អាមេរិក អូស្ត្រាលី ដែលមានដូចជា BAE Systems, Rolls-Royce និង Babcock ដើម្បីប្រឆាំងជាមួយចិន នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

ជាមួយគ្នានេះ អ្នកផលិតអាវុធសម្រាប់កងយោធាអង់គ្លេសបាននិយាយថា ទំហំវិនិយោគសារនេះ នឹងអាចរ៉ាប់រងលើការអភិវឌ្ឍន៍ រហូតដល់ឆ្នាំ២០២៨ ខណៈវានឹងបង្កើតឱកាសការងារដល់មនុស្សច្រើនជាង ៥ ០០០នាក់ថែមទៀត។

សូមជម្រាបដែរថា កិច្ចព្រមព្រៀងនាវាមុជទឹកនុយក្លេអ៊ែ AUKUS ត្រូវបានប្រកាសកាលពីខែមីនា ខណៈនាយករដ្ឋមន្ត្រីអង់គ្លេស លោក Rishi Sunak បានចាត់ទុកកិច្ចព្រមព្រៀងមួយនេះថា ជាកិច្ចសហប្រតិបត្តិការការពារជាតិសំខាន់បំផុត និងអាចបន្តដល់រាប់ជំនាន់ថែមទៀត៕