តើធនាគារវីង របស់អ្នកឧកញ៉ា គិត ម៉េង ទទួលសិទ្ធិផ្ទេរប្រាក់ លើកម្មវិធីសង្គមរបស់រាជរដ្ឋាភិបាលអ្វីខ្លះ?

ជុំវិញ​ឧកញ៉ា

ធនាគារវីង (Wing Bank) ​​របស់​អ្នកឧកញ៉ា គិត ម៉េង ជាធនាគារពាណិជ្ជ​ដែល​បម្រើសេវាកម្ម​ឈាន​មុខគេ​មួយ​ នៅ​ក្នុង​ប្រទេស​កម្ពុជា​បច្ចុប្បន្ន និង​ជា​ធនាគារ ដែល​ទទួល​បាន​សិទ្ធិ​ពី​រាជរដ្ឋាភិបាល ក្នុង​ការ​ផ្ទេរ​ប្រាក់​ ក្នុង​កម្មវិធី​សង្គម​ជា​ច្រើន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាម​គុណតម្លៃ​នៃ​ការ​អភិវឌ្ឍ និង​បទពិសោធន៍​ក្នុង​ការ​ផ្តល់​ជូន​នូវបច្ចេកវិទ្យាប្រតិបត្តិការ​ហិរញ្ញវត្ថុ ធនាគារ​វីង ត្រូវ​បាន​ជ្រើសរើស​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា សម្រាប់​ការ​ផ្ទេរ​ប្រាក់​ឧបត្ថម្ភ​ជូន​ស្ត្រី​មាន​ផ្ទៃពោះ និងកុមារ អាយុ​ក្រោម​២​ឆ្នាំ, ការ​ផ្ទេរ​ប្រាក់​ឧបត្ថម្ភ​ដល់​កម្មករ​និយោជិត​នៃ​រោងចក្រ​សហគ្រាស​ដែល​ព្យួរ​កិច្ចសន្យា​ការងារ, កម្មវិធី​ឧបត្ថម្ភសាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ​និងងាយ​រងគ្រោះ​ក្នុង​កំឡុង​ពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ-១៩, កម្មវិធី​ជំនួយ​សង្គម​ជា​សាច់ប្រាក់​ក្រោយ​ពេល​បិទ​ខ្ទប់ ដើម្បី​ជួយ​គាំទ្រ​គ្រួសារ​ប្រជាពលរដ្ឋ ដែល​មាន​កម្រិត​ជីវភាព​ទាប​និង​ជួប​ប្រឈម​នឹង​ការ​លំបាក​ក្រោយ​ការ​អនុវត្ត​វិធាន​ការ​បិទខ្ទប់​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ និង​សម្រាប់​គ្រួសារ​ដែល​មាន​អ្នកស្លាប់​ដោយសារ​កូវីដ-១៩ និង​គ្រួសារ​ដែល​មាន​អ្នក​ឆ្លង​ជំងឺ​កូវីដ-១៩ និង​មាន​ការ​លំបាក​ផ្នែក​ជីវភាព, កម្មវិធី​ឧបត្ថម្ភសាច់ប្រាក់​ជូន​គ្រួសារ​ងាយរង​ហានិភ័យ​ក្នុង​អំឡុង​ពេល​មាន​សម្ពាធ​អតិផរណា និង​កម្មវិធី​ជំនួយ​សង្គម​ជា​សាច់ប្រាក់​ជូន​គ្រួសារ​ងាយ​រង​ហានិភ័យ ដែល​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ពី​គ្រោះ​ទឹក​ជំនន់ នា​ពេល​ថ្មីៗ​នេះ​ តាម​រយៈ​ប្រព័ន្ធ​អេឡិច​ត្រូវនិក។

ធនាគារ វីង (ខេមបូឌា) ម.ក ត្រូវបានជំរុញដោយចក្ខុវិស័យ ដើម្បីផ្តល់ឱ្យប្រជាជនកម្ពុជាគ្រប់រូប​នូវភាព​ងាយស្រួល​ក្នុងការទទួលបានសេវាកម្មហិរញ្ញវត្ថុដែលចាំបាច់ និង ធ្វើឱ្យប្រសើរឡើងនូវការរស់នៅ​ប្រចាំថ្ងៃ។ ធនាគារវីងបានកែប្រែវិធីដែលប្រជាជនកម្ពុជាគ្រប់រូបទទួលបានសេវាហិរញ្ញវត្ថុ ដោយណែនាំការផ្ទេរ​ប្រាក់តាម​រយៈទូរស័ព្ទចល័តរហ័ស មានសុវត្ថិភាព និងងាយស្រួល ចាប់តាំងពីថ្ងៃទី ១៨ ខែសីហាឆ្នាំ ២០០៨៕