លឿនមែន!ផលិតកម្ម Galaxy របស់​ឧកញ៉ា​ឡេង ណាវ៉ាត្រា ទទួល​បាន​ប៊ូតុង​មាស​ពី YouTube ហើយ

កម្សាន្ត

ក្រោយ​ពេល​ទទួល​បាន​ប្រជាប្រិយ៍ភាព​យ៉ាខ្លាំង និង​ទទួល​បាន​ចំនួន​អ្នក Subscribers ដល់ ១លាន​នាក់​រួម​មក​ផលិតកម្ម Galaxy Navatra បស់​ឧកញ៉ា​ឡេង ណាវ៉ាត្រា បាន​ទទួល​ប៊ូតុង​មាស​ពី YouTube ហើយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាម​ការ​សរសេររៀបរាប់​នៅ​ផេក​ហ្វេសបុក Galaxy Navatra បាន​បញ្ជាក់​ថា “អរគុណគ្រប់យ៉ាងសម្រាប់បងប្អូនទាំងអស់ដែលតែងគាំទ្រ Youtube របស់ផលិតកម្ម Galaxy Navatraហើយជាពិសេសអរគុណដល់ក្រុមការងារទាំងអស់ដែលបានខំប្រឹងប្រែងដើម្បីគ្រួសារដ៏កក់ក្តៅមួយនេះ” ។


ផលិតកម្ម Galaxy ដែល​ទើប​តែ​ប្ដូរ​ឈ្មោះ​មក​ជា ផលិតកម្ម Galaxy Navatra ត្រូវ​បាន​​​គេ​ដឹង​ថា ជា​របស់​ឧកញ៉ា​ឡេង ណាវ៉ាត្រា សេដ្ឋី​វ័យ​ក្មេង​កំពុងតែ​មាន​ប្រជាប្រិយភាព​នា​ពេល​បច្ចុប្បន្ន​នេះ។ផលិតកម្ម​មួយ​នេះ បង្កើត​ឡើង​តាំង​តែ ពី​លោកឧកញ៉ា នៅ​ជា ពលករ​ខ្មែរ​នៅ ប្រទេស​កូរ៉េ​មក​ម្លេះ​។​

Galaxy Navatra ចាប់​ផ្ដើម​កាន់​តែ​ត្រូវ​បាន​មហាជន​ចាប់​អារម្មណ៍​បន្ទាប់​ពី វត្តមាន​អ្នក​និពន្ធ​ល្បី​ឈ្មោះ លោក យឹម តាស្រង់ ដែល​ចេញ​ពី​ផលិតកម្ម​​ថោន ចូល​មក​​​​​កាន់។ បច្ចុប្បន្ន មាន​តារា​ចម្រៀង​ល្បីៗ មក​​​​ជ្រក ក្រោម​ដំបូល Galaxy Navatra ​ច្រើន​ដែល​​នាំ​ផលិតកម្ម​មួយ​នេះ​កាន់​តែ​មាន​ប្រជាប្រិយភាព ដូច​ជា តន់ ច័ន្ទសីម៉ា អ៊ុក សុវណ្ណារី ធឿប បូរី លោក ខេម នឹង កំពូល​តារា​ចម្រៀង លោក ព្រាប សុវត្ថិ​ជា​ដើម។

តាម​ការ​​ឲ្យ​ដឹង​ពី លោក យឹម តាស្រង់ បច្ចុប្បន្ន​ Channel YouTube ផ្លូវ​ការ​របស់​ផលិត​កម្ម Galaxy Navatra មាន​ចំនួន​អ្នក Subscribers រហូត​ដល់ 1.29M subscribers​លាន​នាក់​ហើយ គិត​ត្រឹម​ថ្ងៃ​ទី ១៦ កញ្ញា ២០២០ នេះ។ ជា​មធ្យម មាន​អ្នក​ចូល​ទស្សនា Youtube Galaxy Navatra ក្នុង​មួយ​ថ្ងៃៗដល់ទៅជាង 4លាន​ដង​ឯណោះ ។



បើ​ផ្អែក​លើ Business Insider ​ចំនួន​អ្នក​ចូល​ទស្សនា​នេះ​គេ​ប៉ាន់​ប្រមាណ​ Galaxy អាច​រក​ចំណូល​ពី Youtube បាន​ច្រើន​ណាស់​១ខែៗ៕