វិស័យថាមពលចិន អាចទទួលបានការវិនិយោគជិត ១៤ទ្រីលានដុល្លារ ត្រឹមឆ្នាំ២០៦០

អន្តរជាតិ

ការវិនិយោគនៅក្នុងវិស័យថាមពលនៃប្រទេសចិន អាចនឹងមានច្រើនជាង ១០០ទ្រីលានយ៉ន់ ឬប្រមាណ ១៣,៧ទ្រីលានដុល្លារ ពីឆ្នាំ២០២០ ដល់ឆ្នាំ២០៦០។ នេះបើតាមការចុះផ្សាយពី​ទីភ្នាក់ងារសារព័ត៌មាន Xinhua។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពេលវេលានៃការបណ្ដាក់ទុនដ៏សំបើមនេះ គឺស្របទៅនឹងការសន្យារបស់ប្រធានាធិបតី ស៊ី ជិនពីង ដែលបានអះអាងថា ចិននឹងលុបចោលនូវការបំភាយឧស្ម័នផ្ទះកញ្ចក់ និងកាបូនឌីអុកស៊ីត ត្រឹមឆ្នាំ២០៦០។

គួររំលឹកដែរថា កាលពីឆ្នាំ២០២២ ក្រុមហ៊ុនថាមពលធំៗនៅចិនបានធ្វើការវិនិយោគសរុប នៅក្នុងវិស័យមួយនេះប្រមាណ ១,២៥ទ្រីលានយ៉ន់ ដោយក្នុងនោះ​ការបណ្ដាក់ទុន​នៅក្នុងវិស័យ​ផលិតថាមពលសូឡា កើនឡើង២៣២,៧% ប្រមាណ ២៨៦,៦ពាន់លានយ៉ន់។

ជាមួយគ្នានោះ ទីភ្នាក់ងាររៀបចំផែនការរដ្ឋចិនក៏បង្ហើបដែរថា ចិនមានបំណងទាញយក​ថាមពល​ពីប្រភពថាមពលកកើតឡើងវិញ ប្រមាណ ៣៣% មកប្រើប្រាស់នៅក្នុងឆ្នាំ២០២៥ ដើម្បីកាត់បន្ថយការបំភាយឧស្ម័នកាបូនឌីអុកស៊ីត៕