យោងតាមការចុះផ្សាយពីកាសែត Sankei បានបង្ហាញថា ម្ចាស់បំណុលធំៗរបស់ប្រទេសស្រីលង្កាដូចជា ជប៉ុន ឥណ្ឌា និងបារាំង ទំនងនឹងសម្រេចបានកិច្ចព្រមព្រៀងកាន់តបន្ថយបំណុល និងពន្យារពេលឲ្យស្រីលង្កាសងបំណុល នៅក្នុងខែតុលានេះ។
កន្លងមក ស្រីលង្កាតែងតែបើកកិច្ចពិភាក្សាជាមួយក្រុមម្ចាស់បំណុលតូចធំច្រើនលើកច្រើនសារ ដើម្បីរៀបចំរចនាសម្ព័ន្ធបំណុលរបស់ខ្លួនឡើងវិញ ក្រោយសុំផ្អាកការទូទាត់បំណុលកាលពីខែឧសភាឆ្នាំទៅ។
ជាមួយគ្នានោះ អាមេរិក ជប៉ុន និងឥណ្ឌា មានបំណងចង់ចុះអនុស្សរណៈយោគយល់ ជាមួយប្រទេសដីកោះមួយនេះ អំឡុងពេលចូលរួមកិច្ចប្រជុំជាមួយមូលនិធិរូបិយវត្ថុអន្តរជាតិ ហៅកាត់ IMF និងធនាគារពិភពលោក នៅប្រទេសម៉ារ៉ុកនាខែនេះ។
គួររំលឹកដែរថា ស្រីលង្កាធ្លាប់បានប្រកាសក្ស័យធន ដោយសារបំណុលវ័ណ្ឌក បណ្ដាលមកពីភេរវកម្ម និងជំងឺរាតត្បាតកូវីដ១៩ ខណៈគិតត្រឹមចុងខែមីនា ឆ្នាំ២០២៣ ពួកគេជាប់បំណុលក្រៅប្រទេសប្រមាណ ១១,៣ពាន់លានដុល្លារ។
ក្នុងនោះប្រទេសចិនជាម្ចាស់បំណុលធំបំផុតរបស់ស្រីលង្កា ដោយរ៉ាប់រងប្រមាណ ៤២% នៃបំណុលសរុប ខណៈជប៉ុនមាន ២៤% ឥណ្ឌាមាន ១៥% និងបារាំងមាន ៤%៕