នាព្រឹកថ្ងៃទី០៤ ខែតុលានេះ លោក Kevin McCarthy ត្រូវបានសមាជិកសភា បោះឆ្នោតទម្លាក់ពីតំណែង ខណៈលទ្ធផលគឺ ២១៦សម្លេង ទល់នឹង២១០សម្លេង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNN។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
លោក Kevin បានប្រកាសថា នឹងមិនបន្តឈរឈ្មោះប្រជែងតំណែងជាប្រធានសភាម្ដងទៀតឡើយ ខណៈបច្ចុប្បន្ន លោក Patrick McHenry ត្រូវកាន់តំណែងជាប្រធានសភាបណ្ដោះអាសន្ន ទម្រាំមានការបោះឆ្នោតជ្រើសតាំងប្រធានសភាថ្មី នាសប្ដាហ៍ក្រោយ។
ជាមួយគ្នានោះ សេតវិមានបានទទូចឲ្យគណបក្សសាធារណរដ្ឋត្រូវតែចាត់វិធានការបន្ទាន់ ដើម្បីជ្រើសរើសប្រធានសភាថ្មី ឲ្យបានរហ័សបំផុត ស្របពេលបច្ចុប្បន្នការប្រជែងតំណែងមួយនេះ កំពុងមានភាពតានតឹងខ្លាំងនៅក្នុងកិច្ចប្រជុំរបស់គណបក្សសាធារណរដ្ឋ៕