នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក Mohammed Shia Al-Sudani នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងមូស្គូ រយៈពេល២ថ្ងៃ ពីថ្ងៃទី១០ ដល់ទី១១ខែតុលា ដើម្បីជួបជាមួយប្រធានាធិបតី លោក វ៉្លាឌីមៀ ពូទីន។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
យោងតាមការចុះផ្សាយពីសារព័ត៌មាន CNA បានបង្ហាញថា លោក Sudani នឹងចាកចេញពីប្រទេសអ៊ីរ៉ាក់នាថ្ងៃទី០៩ ខែតុលា ហើយគ្រោងជួបជាមួយប្រធានាធិបតីរុស្ស៊ីនាថ្ងៃទី១០ និងបន្តបើកកិច្ចពិភាក្សានៅថ្ងៃទី១១ ខែតុលា។
គួររំលឹកដែរថា កាលពីខែមុន ទីភ្នាក់ងារសារព័ត៌មានរដ្ឋអ៊ីរ៉ាក់បានចុះផ្សាយថា លោក Sudani នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងមូស្គូ ដើម្បីជជែកគ្នាពីកិច្ចសហប្រតិបត្តិការរវាងអ៊ីរ៉ាក់ និងរុស្ស៊ី លើវិស័យសេដ្ឋកិច្ច និងនយោបាយ៕