CEO ក្រុមហ៊ុន Apple ចំណេញលុយជាង ៤០លានដុល្លារ ពីការលក់ភាគហ៊ុនរយៈពេល ២ឆ្នាំ

អន្តរជាតិ

នាយកប្រតិបត្តិក្រុមហ៊ុន Apple លោក Tim Cook ទទួលបានទឹកប្រាក់ប្រមាណ ៤១,៥លានដុល្លារ ក្រោយទូទាត់ការបង់ពន្ធរួច ខណៈទឹកប្រាក់ដ៏ច្រើនសំបើមនេះ បានពីការលក់ភាគហ៊ុនរយៈពេល ២ឆ្នាំ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន CNA បានបង្ហាញថា លោក Cook បានលក់ភាគហ៊ុន ៥១១ ០០០ហ៊ុន ដែលមានតម្លៃប្រមាណ ៨៧,៨លានដុល្លារ មិនទាន់គិតគូថ្លៃបង់ពន្ធ ខណៈ​មេធំក្រុមហ៊ុន Apple មានចំណែកភាគហ៊ុនប្រមាណ ៣,៣លានហ៊ុន គិតជាប្រាក់ ៥៦៥លានដុល្លារ។

គួររំលឹកបន្តិចថា កាលពីខែសីហា ឆ្នាំ២០២១ មហាសេដ្ឋីបច្ចេកវិទ្យាអាមេរិកម្នាក់នេះ កើបលុយ​បានប្រហែល ៣៥៥លានដុល្លារ ពីការលក់ភាគហ៊ុននាពេលនោះ។

សូមជម្រាបបន្ថែមថា លោក Tim Cook គឺជា​មហាសេដ្ឋីបច្ចេកវិទ្យាមួយរូប ដែលមានទ្រព្យសម្បត្តិ​ប្រមាណ ១,៩ពាន់លានដុល្លារ ស្របពេលបច្ចុប្បន្នលោកកំពុងកាន់តំណែងជា CEO នៃក្រុមហ៊ុន​មានតម្លៃថ្លៃបំផុតលើលោក Apple៕