ក្រុមហ៊ុនសាងសង់នាវាធំបំផុតរបស់ហូឡង់ ដែលមានឈ្មោះថា Damen Shipyards Group បានប្ដឹងទាមទារការសងជំងឺចិត្តពីរដ្ឋាភិបាល បន្ទាប់ពីពួកគេខកខានការដឹកជញ្ជូនទំនិញទៅកាន់ប្រទេសរុស្ស៊ី។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
យោងតាមការចុះផ្សាយពីសារព័ត៌មានរុស្ស៊ី RT បានបង្ហាញថា ការខកខានដឹកជញ្ជូនទំនិញរបស់ក្រុមហ៊ុនហូឡង់ បានធ្វើឲ្យពួកគេខូចខាតច្រើនខ្លាំង ពោលគឺធ្វើខុសពីកិច្ចសន្យាជាច្រើន ដែលតម្រូវឲ្យបង់ប្រាក់ផាកពិន័យជាដើម។
ជាមួយគ្នានេះ ការប្ដឹងផ្ដល់រវាងក្រុមហ៊ុនសាងសង់នាវា និងរដ្ឋាភិបាលហូឡង់ បានកើតមានតាំងពីខែឧសភាមកម៉្លេះ ខណៈទណ្ឌកម្មសេដ្ឋកិច្ចដែលអឺរ៉ុប បានដាក់លើរុស្ស៊ី ធ្វើឲ្យក្រុមហ៊ុន Damen ល្មើសនឹងកិច្ចកុងត្រា ដោយសារមិនអាចដឹកជញ្ជូនទំនិញទាន់ពេលវេលា ស្របពេលក្រុមហ៊ុនរបស់ពួកគេ ដែលមានទីតាំងនៅរុស្ស៊ី ក៏កំពុងផ្អាកដំណើរការ ដោយសារបញ្ហាស្រដៀងគ្នាផងដែរ៕