អ្នកស្រីឧកញ៉ា ស្រី ណារួម ហៅ ម៉ែរួយ អគ្គនាយិកាក្រុមហ៊ុនរួយអ៉ីហ្វីនីធី ជាស្ត្រីដែលជោគជ័យលើវិស័យអនឡាញមួយរូបនៅកម្ពុជា។ អ្នកលក់ឡេដ៏ល្បីរូបនេះ បានសាងសង់ភូមិគ្រឹះផ្ទាល់ខ្លួនដ៏ធំស្គឹមស្គៃមួយ នៅផ្លូវលេខ ៥៩៨ ខណ្ឌទួលគោក រាជធានីភ្នំពេញ និងទើបបានបញ្ចប់ការដេគ័រផ្នែកខាងក្នុងរួចរាល់ ១០០% កាលពីពេលថ្មីៗនេះ។
ភូមិគ្រឹះរបស់ឧកញ៉ា ម៉ែរួយ ដេគ័រដោយក្រុមការងារ ម៉ាស្ទ័រ ដេគ័រ (Master Decor) ក្នុងនោះឃើញថាសម្រស់នៅពេលដេគ័ររួចហើយ គឺប្រកបដោយគុណភាព និងសោភណ្ឌភាពយ៉ាងប្រណិត ទាំងនៅកន្លែងទទួលទានអាហារ កន្លែងទទួលភ្ញៀវ បន្ទប់ខោអាវ បន្ទប់គេង (Master Bedroom) និងបន្ទប់ផ្សាយផ្ទាល់ សម្រាប់ការជជែកលេងជាមួយបងប្អូន។
តាមរយៈវីដេអូឃ្លិបរបស់ Master Decor បានបង្ហាញឱ្យឃើញថា គ្រប់បន្ទប់ទាំងអស់ក្នុងភូមិគ្រឹះអ្នកស្រីឧកញ៉ា ពិតជាស្រស់ស្អាតខ្លាំងមែនទែន ទៅតាមវ័យ ទៅតាមពណ៌រៀងៗខ្លួនរបស់បន្ទប់នីមួយៗ ដែលមានបែងចែកជា បន្ទប់កូនប្រុស បន្ទប់កូនស្រី បន្ទប់ភ្ញៀវ ស្រស់ស្អាតប្លែកពីគ្នាម្យ៉ាងៗម្នាក់។
គួររំឭកថា អ្នកស្រី ស្រី ណារួម ហៅ ម៉ែរួយ ត្រូវបានពីព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ប្រោសព្រះរាជទាន គោរមងារជា «ឧកញ៉ា» កាលពីថ្ងៃទី២៨ ខែ សីហា ឆ្នាំ ២០២០ បន្ទាប់ពីអ្នកស្រីតែងបរិច្ចាគធនធានផ្ទាល់ខ្លួនជាច្រើន ជួយដល់សង្គមជាតិ៕
សូមទស្សនាវីដេអូលើទំព័រហ្វេសប៊ុក៖ ចុចមើល