តៃវ៉ាន់ បើកការស៊ើបអង្កេតក្រុមហ៊ុនក្នុងស្រុកចំនួន៤ សង្ស័យលួចរកស៊ីជាមួយក្រុមហ៊ុន Huawei

អន្តរជាតិ

រដ្ឋាភិបាលតៃវ៉ាន់ បានបើកការស៊ើបអង្កេតលើក្រុមហ៊ុនក្នុងស្រុកចំនួន៤ ដែលមានដូចជា Topco Scientific, L&K Engineering, United Integrated Services និង​ Cica-Huntek Chemical Technology Taiwan បន្ទាប់ពីសង្ស័យថា ពួកគេបានលួចរកស៊ីជាមួយក្រុមហ៊ុនចិន Huawei ល្មើសនឹងច្បាប់​រឹតបន្តឹងវិស័យបច្ចេកវិទ្យា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន CNA បានបង្ហាញថា រដ្ឋមន្ត្រីសេដ្ឋកិច្ចតៃវ៉ាន់ អ្នកស្រី Wang Mei-hua បាននិយាយថា ក្រសួងកំពុងរកមើលថា ក្រុមហ៊ុនចិន Huawei កំពុងវិនិយោគ​ក្នុងទំហំទឹកប្រាក់ ដែលរដ្ឋាភិបាលអនុញ្ញាត ឬក៏លើសពីនោះ។

បើសិនជារកឃើញថា ពួកគេពិតជាវិនិយោគលើសពីអ្វីដែលរដ្ឋាភិបាលបានអនុញ្ញាតមែន នោះ Huawei នឹងត្រូវបង់ប្រាក់ពិន័យប្រហែល ៧៧៥ ៣០០ដុល្លារអាមេរិក។

គួររំលឹកបន្តិចថា កាលពីសប្ដាហ៍មុនសារព័ត៌មាន Bloomberg ធ្លាប់បានចុះផ្សាយថា ក្រុមហ៊ុនតៃវ៉ាន់ទាំង៤នោះ កំពុងធ្វើការជាមួយ Huawei សាងសង់រោងចក្រផលិតបន្ទះឈីប ខណៈបច្ចុប្បន្ន Huawei មិនទាន់ចេញមុខបកស្រាយអ្វីនៅឡើយ ទាក់ទងនឹងបញ្ហាមួយនេះ៕