បង់ក្លាដែសនឹងក្លាយជាប្រទេសទី ៣៣នៅលើពិភពលោក ដែលមានរោងចក្រផលិតថាមពលនុយក្លេអ៊ែរ

អន្តរជាតិ

ប្រទេសបង់ក្លាដែសបានទទួលការដឹកជញ្ជូនឥន្ធនៈប្រភេទអ៊ុយរ៉ានីញ៉ូមពីប្រទេសរុស្ស៊ីហើយ ដើម្បីប្រើប្រាស់ក្នុងការផ្គត់ផ្គង់ជាវត្ថុធាតុដើមសម្រាប់ដំណើរការរោងចក្រថាមពលនុយក្លេអ៊ែរដំបូងរបស់ខ្លួន ដែលនាំឱ្យប្រទេសនេះនឹងក្លាយជាប្រទេសទី ៣៣ នៅលើពិភពលោកដែលផលិតថាមពលនុយក្លេអ៊ែរ។ នេះបើយោងទៅតាមការចុះផ្សាយពីសារព័ត៌មាន Aljazeera ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

រោងចក្រថាមពលនុយក្លេអ៊ែរដែលកំពុងសាងសង់នេះមានឈ្មោះថា Rooppur ក្រោមការសាងសង់ពីសាជីវកម្មថាមពលនុយក្លេអ៊ែររបស់រុស្ស៊ី Rosatom ខណៈរដ្ឋាភិបាលបង់ក្លាដែសបានទទួលហិរញ្ញប្បទានប្រមាណ ១១,៦៥ពាន់លានដុល្លារពីប្រទេសរុស្ស៊ី ហើយត្រូវសងត្រឡប់ទៅវិញក្នុងរយៈពេល ២៨ឆ្នាំ ជាមួយនឹងការអនុគ្រោះរយៈពេល ១០ឆ្នាំផងដែរ។

នៅពេលសាងសង់រួចរាល់នោះ Rooppur គ្រោងនឹងផលិតថាមពលអគ្គិសនីអោយបានចំនួន ២ ៤០០ មេហ្គាវ៉ាត់ ដែលនេះគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ថាមពលដល់ផ្ទះចំនួន ១៥លានខ្នង។

សូមជម្រាបថា បើយោងទៅតាមទីភ្នាក់ងារសារព័ត៌មាន Reuters បានឱ្យដឹងថា ប្រទេសបង់ក្លាដែសបានប្រឈមមុខនឹងវិបត្តិកង្វះខាតថាមពលអគ្គិសនីតាំងពីឆ្នាំ ២០១៣ មកម្លេះ ដោយសារតែបញ្ហាអាកាសធាតុខុសប្រក្រតី ក៏ដូចជាលំបាកក្នុងការទូទាត់សាច់ប្រាក់សម្រាប់ការនាំចូលប្រេងឥន្ធនៈ ស្របពេលមានការធ្លាក់ចុះទុនបម្រុងនៃរូបិយប័ណ្ណបរទេស និងរូបិយប័ណ្ណជាតិ៕