ឧកញ៉ាបណ្ឌិត គីម ហ៊ាង៖ ចំណេះដឹងគឺជាស្បៀង អាចជួយរក្សាភាពមានបាន

ជុំវិញ​ឧកញ៉ា

លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រធានស្ថាបនិក KW Cambodia និង​ជា​អគ្គនាយក​បុរី វិមានសំណាង ​​យល់​ឃើញ​ថា ដើម្បី​ក្លាយ​ខ្លួន​ជា​អ្នកមាន​មួយ​រូប គឺ​លំបាក​ណាស់ ហើយ​ការ​រក្សា​ភាព​មាន​បាន​នោះ​តទៅ​ទៀត គឺ​​កាន់​តែ​លំបាក។ ទោះ​យ៉ាងណា លោក​ឧកញ៉ា គិតថា​មាន​តែ​ចំណេះ​ដឹង​​​ទេ ទើប​អាច​​រក្សា​ភាព​​ជា​អ្នកមាន​ឱ្យ​បាន​យូរ​អង្វែង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងបទសម្ភាសន៍​មួយ​ លោក​ឧកញ៉ា​បណ្ឌិត បាន​លើក​ឡើង​ថា ចំណេះដឹង​គឺ​ជា​ស្បៀង យើង​​ប្រើប្រាស់​ចំណេះដឹង​​ដើម្បី​​គ្រប់គ្រង​លុយ​ដែល​​​យើង​កំពុង​មាន​ស្រាប់ ធ្វើ​ឱ្យ​លុយ​កាន់​តែ​កើន​ឡើង​តាម​រយៈការ​វិនិយោគ និង​ជួយ​គ្រប់គ្រង​ខ្លួន​ឯង​ឱ្យ​បាន​កាន់​តែ​​ល្អ​ប្រសើរ។

សូម​ស្តាប់​ប្រសាសន៍​របស់​លោក​ឧកញ៉ា​បណ្ឌិត​ គីម ហ៊ាង៖

ឧកញ៉ាបណ្ឌិត គីម ហ៊ាង ជាស្ថាបនិក​បុរី វិមានសំណាង ជាបុរី លំដាប់​អភិជន ដែលមានម៉ូដផ្ទះវីឡា ៣ប្រភេទគឺ វីឡាឃីង វីឡាឃ្វីន និងវីឡាព្រីន។ បុរី វិមានសំណាង ស្ថិតនៅ​ខាង​ជើងក្រសួងដែនដី ២៥០០ម៉ែត្រ សាងសង់​លើដី ២៥ហិកតា ជាវីឡាព្រីន បែបក្លាសិក វីឡាឃ្វីន បែបក្លាសិក និងជាវីឡាឃីង បែបក្លាសិក ឬបែបបារាំង ដែល​ចំណាយថ្លៃសាង សង់ច្រើនជាង និងប្រណិតជាង​ការសាងសង់​វីឡាបែបទំនើបនានា។ បុរី មានសួនច្បារ កន្លែងហាត់ប្រាណ កន្លែងលេង កីឡា ផ្លូវ ធំ ដើមឈើ​ច្រើន និងព្រែក​ធម្មជាតិ ស្មើជិត ៤០% នៃផ្ទៃដីសរុប ដែលសាកសមបំផុត សម្រាប់ គ្រួសារ អភិជន កម្ពុជាស្នាក់​នៅប្រចាំថ្ងៃ៕​