ក្រុមហ៊ុនរដ្ឋចិនមួយ ចុះកុងត្រាសង់រោងចក្រនៅរុស្ស៊ីតម្លៃជិត ៩ពាន់លានដុល្លារ

អន្តរជាតិ

ក្រុមហ៊ុនរដ្ឋចិន China National Chemical Engineering Co Ltd ហៅកាត់ CNCEC បាននិយាយ​កាលពីថ្ងៃទី០៨ ខែតុលាថា ពួកគេបានចុះកិច្ចព្រមព្រៀងតម្លៃប្រមាណ ៨,៤ពាន់លានអឺរ៉ូ ឬប្រហែល ៨,៨៩ពាន់លានដុល្លារ នៅប្រទេសរុស្ស៊ី។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន CNA បានបង្ហាញថា កុងត្រារបស់ក្រុមហ៊ុនរដ្ឋចិន​មួយនេះ មានបំណងចង់សាងសង់រោងចក្រគីមី នៅប្រទេសរុស្ស៊ី ដោយទាក់ទងនឹងការផលិត​ឧស្ម័នមេតាណុល ចម្រាញ់ចេញពីឧស្ម័នធម្មជាតិក្នុងតំបន់សមុទ្រ Baltic Sea។

សូមជម្រាបដែរថា ពាណិជ្ជកម្មទ្វេភាគីរវាងចិន និងរុស្ស៊ីបានកើនឡើងប្រហែល ២៩% នៅក្នុងឆ្នាំ២០២២ ឡើងដល់ទំហំប្រហែល ១៩០ពាន់លានដុល្លារ៕