ឥណ្ឌូនេស៊ី គ្រោងបង្កើនការនាំចូលស្បៀងអាហារបន្ថែម ដើម្បីទប់ស្កាត់ការឡើងថ្លៃក្នុងស្រុក

អន្តរជាតិ

ប្រធានាធិបតីឥណ្ឌូនេស៊ី លោក ចូកូ វីដូដូ បាននិយាយនៅក្នុងកិច្ចប្រជុំគណ:រដ្ឋមន្ត្រីកាលពីថ្ងៃទី៩ ខែតុលាថា រដ្ឋាភិបាលឥណ្ឌូនេស៊ី គ្រោងនឹងបង្កើនការនាំចូលស្បៀងអាហារបន្ថែម ពិសេសពោត ស្ករ និងអង្ករ ដើម្បីទប់ស្កាត់ការឡើងថ្លៃម្ហូបអាហារនៅក្នុងស្រុក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយបន្ទាប់ពីកិច្ចប្រជុំ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មឥណ្ឌូនេស៊ី លោក Zulkifli Hasan បានសង្កត់ធ្ងន់ថា តម្លៃស្ករ និងពោត នៅក្នុងស្រុក កំពុងមានការកើនឡើងជាលំដាប់ ដោយសារស្ថានភាពពិភពលោកបច្ចុប្បន្ន ដូចជាជម្លោះ និងបាតុភូត​រាំងស្ងួត ​El Nino ជាដើម។

លោក​ Zulkifli បានបន្តទៀត​ថា ឥណ្ឌូនេស៊ី មានផែនការ​​នាំ​ចូល​ពោត​ចំនួន ២៥០ ០០០ តោន​សម្រាប់​ប្រើប្រាស់ នៅក្នុងឧស្សាហកម្ម​ចំណី​សត្វ ស្របពេលការនាំចូលស្ករ នឹងត្រូវរង់ចាំ​ឱ្យតម្លៃ​ធ្លាក់​ចុះ​បន្តិចសិន មុន​នឹង​សម្រេច​ចិត្ត​នាំចូលបន្ថែម។

ទន្ទឹមនឹងនេះ រដ្ឋាភិបាលឥណ្ឌូនេស៊ី ​ក៏​កំពុង​សហការ​ជាមួយ​ប្រទេស​មួយ​ចំនួន ​ក្នុង​ការ​ទិញចូល​អង្ករ​បន្ថែមទៀតផងដែរ ប្រសិនបើ​ចាំបាច់ ដោយប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍មួយនេះ គ្រោងនឹងនាំចូលអង្ករបន្ថែមចំនួន ១,៥ លានតោន ដើម្បីបង្កើនទុនបម្រុងអង្ករជាតិរបស់ខ្លួន ដែលមានត្រឹមតែ ១,៧ លានតោន គិតត្រឹមថ្ងៃទី៦ ខែតុលានេះ៕