ថ្មីៗនេះលោកឧកញ៉ាវ័យក្មេងចិត្តធម៌ដែលកំពុងតែមានប្រជាប្រិយភាព ឧកញ៉ា ឌួង ឆាយ បានសរសេរនៅពាក្យក្នុងចិត្ត ដោយសរសើរ ប្ដីប្រពន្ធសេដ្ឋីនីទ្រីដាណា នៅការខិតខំ តស៊ូអត់ធ្មត់និងមានភាពស្មោះត្រង់ រហូតទទួលបានជោគជ័យ។
ផ្អែកតាមផេក Duong Chay ឌួង ឆាយ បានសរសេរបែបនេះថា(បងម៉ៅ និងដាណាមកលេងផ្ទះ ដូចខ្ញុំតែងតែនិយាយចឹងមនុស្សដែលមានការតស៊ូអត់ធ្មត់និងមានភាពស្មោះត្រង់គឺគង់តែងទទួលបានជោគជ័យ និងមានអ្នកស្រលាញ់រាប់អាន។ ខ្ញុំសប្បាយចិត្តណាស់ពេលឃើញពួកគាត់ជោគជ័យ និងចេះចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការជួយសង្គម។ខ្ញុំចង់ឃើញពូមីងបងប្អូនចូលរួមជួយសង្គមតាមលទ្ធភាព និងសម្ថភាព (ការជួយសង្គមមិនមែនសំដៅលើតែប្រាក់នោះទេ អាចជាការចូលរួមដោយលះបង់កំលាំងកាយចិត្តក្នុងការងារស័គ្រ្មចិត្ត ) បុគ្គលមួយចំនួនតូចមានមាសប្រាក់ហូរហៀរប៉ុន្តែមិនខ្វាយខ្វល់ជួយដល់សង្គមជាតិទាល់តែសោះ
#សង្គមមួយដែលគួរអោយរស់នៅគឺចាប់ផ្តើមពីយើងទាំងអស់គ្នា) ឌួង ឆាយ៕