ប្រមុខការទូតចិន៖ អ៊ីស្រាអែលកំពុងតែធ្វើ លើសពីអ្វីដែលពួកគេអះអាងថា ការពារខ្លួន

អន្តរជាតិ

ទង្វើដែលប្រទេសអ៊ីស្រាអែលកំពុងធ្វើទៅលើប្រជាជនប៉ាឡេស្ទីន នៅតំបន់ Gaza គឺហួសពី​អ្វីដែលពួកគេអះអាងថាជាការការពារខ្លួន ហើយរដ្ឋាភិបាលអ៊ីស្រាអែលត្រូវតែបញ្ឈប់​រាល់សកម្មភាព ដែលប្រៀបដូចជាការដាក់ទណ្ឌកម្មលើប្រជាជនប៉ាឡេស្ទីន។ នេះបើតាមការអះអាងពីប្រមុខការទូតចិន លោក Wang Yi បាននិយាយនាថ្ងៃទី១៥ ខែតុលា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សារព័ត៌មាន CNA បានដកស្រង់សម្ដីរបស់លោក Wang ដែលបានលើកឡើងថា៖ សកម្មដែលអ៊ីស្រាអែលបានធ្វើ គឺវាលើសពីអ្វីដែលពួកគេអះអាងថា ការពារខ្លួន។ ពួកគេគួរតែ​បើកចិត្តឲ្យទូលាយ ស្ដាប់ការសម្របសម្រួលពីសមាគមន៍អន្តរជាតិ និងអង្គការសហប្រជាជាតិ ហើយត្រូវតែបញ្ឈប់រាល់ការដាក់ទណ្ឌកម្មលើប្រជាជននៅតំបន់ Gaza។

Palestinians look at the destruction of a house in the aftermath of a strike amid the conflict with Israel in Khan Younis, in the southern Gaza Strip, October 12, 2023. REUTERS/Ibraheem Abu Mustafa – RC2TQ3A296D0

គួររំលឹកដែរថា បន្ទាប់ពីរងការវាយឆ្មក់ពីក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនកាលពីថ្ងៃសៅរ៍សប្ដាហ៍មុន កងកម្លាំងអ៊ីស្រាអែល បានបើកការវាយប្រហារវិញភ្លាមៗនៅតំបន់ Gaza ដែលជាមូលដ្ឋាន​របស់​ក្រុមឧទ្ទាមហាម៉ាស និងបានសម្លាប់ប្រជាជនច្រើនជាង ២ ២០០នាក់។

ជម្រាបបន្ថែមថា ស្ថានីយ៍ទូរទស្សន៍ជាតិចិន CCTV បានរាយការណ៍កាលពីថ្ងៃអាទិត្យម្សិលមិញ​ថា បេសកជនពិសេសរបស់ចិន លោក Zhai Jun នឹងបំពេញទស្សនកិច្ចទៅកាន់តំបន់​មជ្ឈិមបូព៌ា​នាសប្ដាហ៍ក្រោយ ដើម្បីពន្លឿនការចរចាសន្តិភាព និងសំណូមពរឲ្យឈប់បាញ់បោះ រវាង​ក្រុមហាម៉ាស និងកងកម្លាំងអ៊ីស្រាអែល៕