ផ្ដើមពីក្មេងលក់លតឆា និងកាសែតនៅតាមផ្សារ ឧកញ៉ា ណាង ណាន ព្យាយាមវិវត្តខ្លួនក្លាយជាអគ្គនាយកក្រុមហ៊ុនទេសចរណ៍ណាន ពីរ

ជុំវិញ​ឧកញ៉ា

មុននឹងក្លាយជាអ្នកជំនួញមានប្រាក់រាប់ម៉ឺនដុល្លារនៅក្នុងដៃ ឧកញ៉ា ណាង ណាន មានអតីតកាល ជាក្មេង លក់ លតឆា និងកាសែតនៅផ្សារកណ្ដាល ស្ថិតក្នុងរាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
ឧកញ៉ា ណាង ណាន

លើកឡើងនៅក្នុងបទសម្ភាសន៍មួយ ឧកញ៉ា ណាង ណាន បានរៀបរាប់ពីដំណើរជីវិតរបស់លោកទាំងទឹកភ្នែក មុននឹងក្លាយជាអគ្គនាយកក្រុមហ៊ុនទេសចរណ៍ ណានពីរ ដោយផ្ដើមចេញពីក្មេងលក់លតឆា និងកាសែតនៅ ផ្សារ កណ្ដាល ទទួលបានប្រាក់ខែត្រឹមតែ១២ម៉ឺនរៀលប៉ុណ្ណោះ។

ឧកញ៉ា ណាង ណាន ជាក្មេងដែលកំព្រាឪពុកតាំងពីអាយុ៧ឆ្នាំ។ ថ្វីត្បិតលោកឧកញ៉ាកំព្រាឪពុក នៅសល់តែ ម្ដាយ និងបងប្អូនចំនួន៥នាក់ លោកឧកញ៉ាមិនចុះចាញ់នឹងជីវិតឡើយ ដោយលោកបានខិតខំធ្វើការងារ ដោយ មិនខ្លាចនឿយហត់ រហូតលោកបានរលាស់ខ្លួនជាច្រើនដំណាក់កាល ដូចជាក្មេងលក់លតឆា កាសែត ទស្សនាវដ្ឋី អ្នករកស៊ីក្បាលកាក់ ក្នុងការរកភ្ញៀវធ្វើដំណើរ រហូតក្លាយជាអគ្គនាយកក្រុមហ៊ុនទេសចរណ៍។

លោកឧកញ៉ា ណាង ណាន បានលើកឡើងថា ក្រោយទទួលដំណឹងពីម្ដាយអំពីការងារនៅប្រទេសថៃ លោក បានសម្រេចចិត្តចំណាកស្រុកទៅធ្វើការនៅទីនោះ ដោយធ្វើជាអ្នករកភ្ញៀវធ្វើដំណើរ ហើយទទួលបានលុយ ក្បាល កាក់ ពីក្រុមហ៊ុនទេសចរណ៍នៅស្រុកថៃ។

ធ្វើការមិនយូរប៉ុន្មាន លោកឧកញ៉ា បានបែកគំនិតចេញរកស៊ី បើកក្រុមហ៊ុនដោយខ្លួនឯង ដោយផ្ដើមពីដើមទុន ចំនួន៨០០០ដុល្លារសហរដ្ឋអាម៉េរិច។ ដោយសារតែភាពឆ្លាតវៃ បូកផ្សំនឹងការព្យាយាមតស៊ូ អត់ធ្មត់ ធ្វើឱ្យការងារ ចេះតែរីកចម្រើនជាលំដាប់។ ជាមួយនឹងជោគជ័យលើវិស័យទេសចរណ៍នេះ លោកឧកញ៉ា សង្កត់ធ្ងន់ថា នេះ មក ពីការរួមគ្នា រវាងលោកឧកញ៉ា និងបងប្រុស។

គួរជម្រាបជូនផងដែរថា សព្វថ្ងៃ ក្រុមហ៊ុនទេសចរណ៍ណានពីរ របស់លោកឧកញ៉ា ណាង ណាន កំពុងទទួល សេវាកម្មជាច្រើនដូចជា បម្រើឡាន កក់សណ្ឋាគារគ្រប់កម្រិតថ្នាក់ជូនភ្ញៀវនៅប្រទេសថៃ សេវាកម្មជូន ភ្ញៀវទៅ មន្ទីពេទ្យពិនិត្យនិងព្យាបាលជំងឺ សេវាកម្មជូនភ្ញៀវដើរកម្សាន្តគ្រប់កន្លែងទេសចរណ៍នៅស្រុកថៃ។

ឧកញ៉ា ណាង ណាន ត្រូវបាន ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ ព្រះរាជាណាចក្រកម្ពុជា ប្រោសព្រះរាជទាន គោរមងារជា «ឧកញ៉ា» កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣ ដោយ ព្រះរាជក្រឹត្យលេខ នស/រកត/០៦២៣/១០៦៣៕

អត្ថបទ៖ សុកធា