តើសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បង្កើតឡើងដំបូង មានអ្នកឧកញ៉ា ឧកញ៉ា ប៉ុន្មានរូប?

ជុំវិញ​ឧកញ៉ា

សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បានបង្កើតឡើងរយៈពេល៨ឆ្នាំមកហើយ ដោយមានការចុះបញ្ជីនិង ទទួលស្គាល់ជាផ្លូវការពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈសេចក្តីសម្រេច របស់ក្រសួងមហាផ្ទៃលេខ ៩៨៥៧ប្រក ចុះថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រោយចាប់ផ្ដើមបង្កើតឡើង សមាគមនេះ ទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់ក្រុមហ៊ុនអ្នកវិនិយោគ វិស័យអភិវឌ្ឍន៍លំនៅឋាន ដោយសមាគម ទទួលបានសមាជិកដំបូងជាផ្លូវការចំនួន ៣២ក្រុមហ៊ុន ដើម្បី ទ្រទ្រង់សមាគមឱ្យមានសកម្មភាព រហូតមកដល់បច្ចុប្បន្ននេះ។

សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បានរៀបចំរចនាសម្ព័ន្ធគ្រប់គ្រង ដោយមានប្រធាន១រូប អនុប្រធាន ១០រូប ក្រុមអគ្គលេខាធិការដ្ឋាន៥ រូប មេធាវី ១រូប ទីប្រឹក្សាសមាគម២រូប ជំនួយការប្រធានសមាគម ១រូប និងមានគណៈកម្មាការទទួលបន្ទុកតាមវិស័យនីមួយៗ ដូចជា៖ គណៈកម្មការទំនាក់ទំនងជាតិ និងអន្តរជាតិ គណៈកម្មការគ្រប់គ្រងហិរញ្ញវត្ថុ និងគណៈកម្មការបណ្តុះបណ្តាល និងស្រាវជ្រាវ។

ថ្ងៃនេះ គេហទំព័រឧកញ៉ាញូស៍ សូមបង្ហាញឱ្យដឹងពី សមាសភាពដឹកនាំក្នុងសមាគមនេះ មានងារជាអ្នកឧកញ៉ា និងឧកញ៉ា។ តាមរយៈការបង្ហាញពីសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា កាលពីឆ្នាំ២០១៦ សមាគមនេះ មានសមាសភាព អ្នកឧកញ៉ា និងឧកញ៉ា ដូចខាងក្រោម៖

១. អ្នកឧកញ៉ា លី ហួរ អគ្គនាយក ក្រុមហ៊ុន លី ហួរ គ្រុប ជាប្រធានសមាគមអ្នកអភិវឌ្ឍន៍ឋាននៅកម្ពុជា
២. អ្នកឧកញ៉ា ហុង ពីវ អគ្គនាយក ក្រុមហ៊ុន ពិភពថ្មី គ្រុប ជាអនុប្រធាន
៣. អ្នកឧកញ៉ា ថៃ ជាហួត អគ្គនាយក ក្រុមហ៊ុន បុរីប៉េង ហួត គ្រុប ជាអនុប្រធាន
៤. អ្នកឧកញ៉ា លាង ម៉េង អគ្គនាយក គ្រុបហ៊ុន ជីប ម៉ុង គ្រុប ជាអនុប្រធាន
៥. អ្នកឧកញ៉ា ជាម ឃុនណាត អគ្គនាយក ក្រុមហ៊ុន មេគង្គភ្នំពេញ ឌីវីឡុបមេន ជាអនុប្រធាន
៦. អ្នកឧកញ៉ា តេង ហឿង អគ្គនាយក ក្រុមហ៊ុន បុរី អ័រគីដេវីឡា ខូអិលធីឌី ជាអនុប្រធាន
៧. លោកជំទាវឧកញ៉ា កែវ ម៉ាលី អគ្គនាយិកា ក្រុមហ៊ុន ខុនដូ វិមាន កែវចរណៃ ជាអនុប្រធាន (បានទទួលមរណភាពហើយកាលពី ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០)
៨. អ្នកឧកញ៉ា លី សេងឃាង អគ្គនាយក ក្រុមហ៊ុន ប៊ីអេស លែន& ហូម ខូអិលធីឌី ជាអនុប្រធាន
៩. ឧកញ៉ា លាង សាំង អគ្គនាយក ក្រុមហ៊ុន អេស អ៊ិល ហាយ តិច ខូអិលធីឌី ជាអនុប្រធាន
១០. ឧកញ៉ា តាំង គួង អគ្គនាយក ក្រុមហ៊ុន តាំង គួង គ្រុប ជាអនុប្រធាន
១១. អ្នកឧកញ៉ា ប៊ុន ហៃ អគ្គនាយក ក្រុមហ៊ុន បុរីភ្នំពេញថ្មី ខូអិលធីឌី ជាសមាជិក
១២. ឧកញ៉ា ថៃ ឈុនគ្រី អគ្គនាយក ក្រុមហ៊ុន ថៃ ឈុនគ្រី អាហរ័ណ ជាសមាជិក
១៣. ឧកញ៉ា ព្រំ សុធី អគ្គនាយក អង្គ ខនធីណឹន គ្រុប ខូអិលធីឌី ជាសមាជិក
១៤. ឧកញ៉ា លីម ឈាងហាក់ អគ្គនាយក លីម ឈាងហាក់ ខូអិលធីឌី ជាសមាជិក
១៥. ឧកញ៉ា គង់ ប៊ុនហាវ អគ្គនាយក បុរី វីឡាទួលសង្កែ ជាសមាជិក។

សូមជម្រាបជូនផងដែរថា សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បង្កើតឡើងក្នុងគោលបំណង ដើម្បី ពង្រឹង គុណភាពបុរីនិងផ្ទះល្វែងឡើងវិញ ព្រមទាំងជំរុញឱ្យសមាជិករបស់ខ្លួន សាងសង់ផ្ទះ សំណង់អគារ ដែលមាន ចរិតលក្ខណៈបែបរចនាបទខ្មែរ ព្រមទាំងផ្តល់ព័ត៌មានចាំបាច់ជុំវិញ ការរកស៊ីខុសច្បាប់ របស់ក្រុមហ៊ុនខ្លះ ដែល ឆ្មក់ ឱកាសឆរបោកពលរដ្ឋ និងជួយជំរុញឱ្យមានការប្រកួតប្រជែកគ្នាផ្នែកតម្លៃនិងសេវាកម្ម ដែលជាប្រយោជន៍ ដើម្បីអតិថិជនទទួលព័ត៌មានច្រើនជាងមុន និងមានជម្រើសល្អច្រើនជាងមុន។ លើសពីនេះ សមាគម ក៏នឹង មានការផ្សព្វផ្សាយជុំវិញវិស័យលំនៅឋានឱ្យទូលំទូលាយ ដោះដូរបទពិសោធរវាងសមាជិក ព្រមទាំងចូលរួម ដោះស្រាយបញ្ហាផ្លូវច្បាប់នានាជូនអ្នកទិញរបស់ខ្លួន ឱ្យបានច្រើនជាងមុនផងដែរ៕

អត្ថបទ៖ សុកធា