ភ្នំពេញ ៖ ហាង Atlantic ជាហាងម៉ាស្សា ស្ដង់ដារលំដាប់ខ្ពស់មួយនៅរាជធានីភ្នំពេញ បានចាប់ផ្ដើមបើកដំណើរការសាខាទី២របស់ខ្លួន ស្ថិតនៅតាមបណ្ដោយផ្លូវហាណូយ ក្បែរខ្លោងទ្វារវត្តសំរោងអណ្ដែត ក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ បន្ទាប់ពីទទួលបានការគាំទ្រនិងជោគជ័យខ្ពស់នៅសាខាទី១ របស់ខ្លួនក្នុងតំបន់ទួលគោក។
សាខាទី២របស់ហាងម៉ាស្សា Atlantic ហាងម៉ាស្សាសាខាទី២នេះ មានទីធ្លាចតយានយន្តធំទូលាយ ងាយស្រួលរក ជាប់នឹងផ្លូវហាណូយ មានបន្ទប់ម៉ាស្សា ស្ទីម សោណា និងមានសេវាកកម្មកាត់សក់បុរសផងដែរ។
បើតាមតំណាងហាងម៉ាស្សា Atlantic បានបញ្ជាក់ឱ្យដឹងថា ហាងម៉ាស្សានេះ ជាហាងម៉ាស្សាដែលមានស្ដង់ដាលំដាប់ខ្ពស់ មានសេវាកម្មម៉ាស្សាពិតប្រាកដ មានបន្ទប់ស្ទីម សោណា អាងទឹកក្ដៅទឹកត្រជាក់ និងកាត់សក់បុរស។ អ្វីដែលពិសេសនោះ បុគ្គលិកបម្រើការផ្នែកម៉ាស្សានៅហាងម៉ាហ្សា Atlantic សុទ្ធតែទទួលបាននូវការបណ្ដុះបណ្ដាលត្រឹមត្រូវ អតិថិជនដែលមកទទួលសេវាកម្មនៅហាងម៉ាស្សានេះហើយ ធានាថាពេញចិត្ត និងត្រលប់មកម្ដងទៀត។
អ្នកតំណាងហាងម៉ាស្សាដដែលនេះបានបន្តថា ថ្វីដ្បិតតែហាងម៉ាស្សានេះធំទូលាយ និងទំនើប ប៉ុន្តែបើនិយាយពីតម្លៃវិញគឺសមរម្យ សម្រាប់អតិថិជនគ្រប់ស្រទាប់វណ្ណៈ អាចចូលមកទទួលកម្មម៉ាស្សា ស្ទីម សោណា ត្រាំទឹកក្ដៅ ទឹកត្រជាក់ និងកាត់សក់បុរស។
បើតាមការបញ្ជាក់ពីតំណាងហាងម៉ាស្សានេះឱ្យដឹងថា មូលហេតុដែលក្រុមហ៊ុន សម្រេចចិត្តបើកសាខានៅទីតាំងផ្លូវហាណូយ ដោយសារតែតំបន់ភ្នំពេញថ្មី ជាតំបន់ដែលកំពុងមានការរីកចម្រើននូវលំនៅឋាន និងមានមនុស្សរស់នៅច្រើន ហើយអតិថិជនដែលទទួលសេវាកម្មនៅសាខាទី១ ក៏មានមកពីតំបន់ភ្នំពេញថ្មីច្រើន ដូច្នេះហើយទើបក្រុមហ៊ុន សម្រេចបើកទីតាំងទី២នៅក្បែរផ្ទះអតិថិជន ដែលអាចសម្រួលដល់ការធ្វើដំណើររបស់ពួកគាត់ទៅកាន់ទីតាំងទី១នៅទួលគោក ។
ការបើកហាងម៉ាស្សា Atlantic សាខាទី២នេះក៏បានរួមចំណែកផ្ដល់ឱកាសការងារដល់បុគ្គលិកដែលជាប្រជាពលរដ្ឋកម្ពុជាមួយចំណែកផងដែរ។ ជាក់ស្ដែងហាងម៉ាស្សា Atlantic សាខាទី២នេះ មានបុគ្គលិកសរុប ប្រមាណ ១២០នាក់ឯណោះ ដែលសុទ្ធសឹងតែជាជនជាតិខ្មែរ ។
គួរបញ្ជាក់ថា ហាងម៉ាស្សា Atlantic មានបទពិសោធន៍លើផ្នែកនេះ១២ឆ្នាំមកហើយ និងបានផ្ដល់ជូនសេវាកម្មម៉ាស្សា ស្ទីម សោណា ទឹកក្ដៅ ទឹកត្រជាក់ និងកាត់សក់បុរស ដល់អតិថិជនជាច្រើនមកហើយ ជាមួយនឹងតម្លៃសមរម្យ។ អតិថិជនអាចអញ្ជើញទៅកាន់ទីតាំងផ្ទាល់ ដើម្បីសាកល្បងសេវាកម្មនៅហាងផ្ទាល់ ឬទំនាក់ទំនងព័ត៌មានបន្ថែមពីហាងម៉ាស្សាតាមរយៈលេខ ៖ 016 517 799 / 077 517 799៕