នាយករដ្ឋមន្ត្រីអង់គ្លេស នឹងធ្វើដំណើរទៅដល់អ៊ីស្រាអែលនាថ្ងៃនេះ

អន្តរជាតិ

នាយករដ្ឋមន្ត្រីអង់គ្លេស Rishi Sunak នឹងធ្វើដំណើរទៅដល់ប្រទេសអ៊ីស្រាអែល នៅថ្ងៃទី១៩ ខែតុលា ដើម្បីជួបជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu និងប្រធានាធិបតី Isaac Herzog មុនពេលបន្តដំណើរទស្សនកិច្ចទៅកាន់ប្រទេសផ្សេងៗក្នុងតំបន់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសនៅតំបន់មជ្ឈិមបូព៌ា នាយករដ្ឋមន្ត្រីអង់គ្លេស នឹងចូលរួម​រំលែកទុក្ខទៅកាន់ក្រុមគ្រួសារ ដែលបាត់បង់ជីវិតនៅអ៊ីស្រាអែល និងតំបន់ Gaza ក៏ដូចជាធ្វើការ​ព្រមានពីការខូចខាតកាន់តែខ្លាំង ដែលបង្កឡើងដោយសង្គ្រាម។

“រាល់ការស្លាប់របស់ប្រជាជនទាំងអស់ គឺជារឿងដែលគួរឲ្យសោកស្ដាយបំផុត។ មានមនុស្សច្រើនណាស់ ដែលបាត់បង់ជីវិត ដោយសារតែអំពើភារវកម្មរបស់ក្រុមឧទ្ទាមហាម៉ាស”។ នេះបើតាមសម្ដីរបស់លោក Sunak បាននិយាយ មុនពេលចាកចេញទៅកាន់ប្រទេសអ៊ីស្រាអែល។

បន្ថែមពីនោះ លោក Sunak ក៏បានអំពាវនាវឲ្យមានការបើកច្រករបៀងមនុស្សធម៌ ឲ្យបានឆាប់រហ័ស ដើម្បីផ្ដល់ជំនួយទៅកាន់ប្រជាជននៅតំបន់ Gaza ឲ្យលឿនបំផុតតាមដែលអាចធ្វើទៅបាន៕