រដ្ឋមន្ត្រីការបរទេសរុស្ស៊ី ថ្លែងអំណរគុណដល់កូរ៉េខាងជើងចំពោះការគាំទ្រសង្គ្រាមនៅអ៊ុយក្រែន

អន្តរជាតិ

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បានធ្វើការថ្លែងអំណរគុណទៅកាន់ប្រទេសកូរ៉េខាងជើង សម្រាប់ការគាំទ្រដល់ការធ្វើសង្គ្រាម​នៅអ៊ុយក្រែន។ នេះបើតាមការចុះផ្សាយពីគេហទំព័រ Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាមួយគ្នានេះ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីក៏បានបញ្ជាក់ទៀតថា រដ្ឋាភិបាលក្រុងមូស្គូ សន្យាផ្ដល់ការគាំទ្រពេញទំហឹង និងរឹងមាំបំផុត ចំពោះមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន។

បន្ថែមពីនោះ លោក Lavrov បាននិយាយច្បាស់ៗថា រដ្ឋាភិបាលមូស្គូផ្ដល់តម្លៃខ្ពស់ ចំពោះការគាំទ្រ ដោយគ្មានព្រំដែនរបស់ក្រុងព្យុងយ៉ាង ចំពោះរុស្ស៊ី ជុំវិញការធ្វើសង្គ្រាម ដែលរុស្ស៊ីហៅថា ជាប្រតិបត្តិការយោធាពិសេស។

សូមជម្រាបដែរថា រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បានធ្វើដំណើរទៅដល់​ទីក្រុងព្យុងយ៉ាង កាលពីថ្ងៃទី១៨ ខែតុលា សម្រាប់ដំណើរទស្សនកិច្ចរយៈពេល ២ថ្ងៃ ខណៈគេយល់ឃើញថា ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីរូបនេះ គឺជាការបើកផ្លូវសម្រាប់​ប្រធានាធិបតី វ៉្លាឌីមៀ ពូទីន ក្នុងការមកបំពេញទស្សនកិច្ចបន្ទាប់៕