អ្នកឧកញ៉ា ហ៊ុន តូ កូនប្រុសសម្តេចឧត្តមទេពញាណ ហ៊ុន ណេង បានចូលរួមក្នុងកិច្ចប្រជុំពិនិត្យវឌ្ឍនភាពកិច្ចការងាររបស់វត្តព្រះបារមីវង្កតបុរី ( ទួលក្រសាំង) សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ នាព្រឹកថ្ងៃសុក្រ ទី២០ ខែតុលា ឆ្នាំ២០២៣នេះ។
ក្នុងកិច្ចប្រជុំនេះក៏មានការនិមន្តចូលរួមពីចៅអធិការវត្តព្រះបារមីវង្កតបុរី ព្រះសាក្យវង្ស បណ្ឌិត ស៊ីម សារ៉ាន និងអញ្ជើញចូលរួមពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ, លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងបណ្ឌិតស្ថាបត្យករ លី រស្មី រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
សូមជម្រាបជូនថា សមិទ្ធផលនានាក្នុងវត្តបារមីវង្កតបុរី ជាកេរមតករបស់អ្នកឧកញ៉ា មហាភកី្តសប្បុរិសភោគាធិបតី ហ៊ុន នាង និងមហាឧបាសិកា ឌី ប៉ុក ដែលជាបិតា និងមាតាបង្កើតរបស់សម្តេចតេជោ ហ៊ុន សែន, សម្តេចឧត្តមទេពញាណ ហ៊ុន ណេង។ វត្តនេះបានធ្វើពិធីបុណ្យបញ្ចុះខណ្ឌសីមា ពុទ្ធាភិសេក និងឆ្លងសមិទ្ធផលនានា កាលពីខែមេសា ឆ្នាំ២០២៣។
បើតាមរបាយការណ៍ការសាងសង់ព្រះវិហារ ព្រះពុទ្ធបដិមា និងសមិទ្ធផលនានាក្នុងវត្តព្រះបារមីវង្កបុរី ត្រូវបានចំណាយថវិកាប្រមាណជាង ១លានដុល្លារអាមេរិក៕