ប្រធានាធិបតីសិង្ហបុរី ចាយលុយជាងកន្លះលានដុល្លារ ក្នុងយុទ្ធនាការឃោសនារកសន្លឹកឆ្នោត

អន្តរជាតិ

យោងតាមរបាយការណ៍ពីនាយកដ្ឋានការបោះឆ្នោតរបស់សិង្ហបុរី បានបង្ហាញថា ប្រធានាធិបតី លោក Tharman Sanmugaratnam បានចាយលុយ ៧៣៨ ៧១៧ដុល្លារសាំងហ្គាពួរ ឬប្រហែល ៥៤០ ០០០ដុល្លារអាមេរិក ក្នុងយុទ្ធនាការឃោសនារកសន្លឹកឆ្នោត កាលពីពេលកន្លងទៅ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យុទ្ធនាការឃោសនារកសន្លឹកឆ្នោតរបស់លោក Tharman គឺមានចាយលុយច្រើនជាងគេបំផុត ក្នុងចំណោមបេក្ខភាពទាំង ៣រូប ពោលលោក Ng Kok Song ចាយអស់ ៣១២ ១៣១ដុល្លារសាំងហ្គាពួរ ខណៈលោក Tan Kin Lian ចាយអស់តែ ៧១ ៣៦៦ដុល្លារសាំងហ្គាពួរ​ប៉ុណ្ណោះ។

សូមជម្រាបដែរថា គណៈកម្មការរៀបចំការបោះឆ្នោតសិង្ហបុរី បានកំណត់ឲ្យបេក្ខភាពនីមួយៗ អាចចំណាយលុយច្រើនបំផុត ៨១២ ៨២២,១០ដុល្លារសាំងហ្គាពួរ សម្រាប់ការឃោសនារកសន្លឹកឆ្នោត។

រំលឹកបន្តិចថា លោក Tharman ទទួលបានសម្លេងគាំទ្រច្រើនបំផុត នៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីសិង្ហបុរី ដោយទទួលបានសម្លេងគាំទ្ររហូតដល់ ៧០,៤% ខណៈលោក Ng ទទួលបាន ១៥,៧២% និងលោក Tan Kin Lian ទទួលបាន ១៣,៨៨%៕