សណ្ឋាគារ សាន់ & មូន រីវើសាយ (SUN & MOON, Riverside Hotel) របស់អ្នកឧកញ៉ា ជា រតនា មានផ្តល់ជូននូវសេវាកម្មជួលរថយន្តប្រណិតៗបែបអភិជន ដូចជា ការធ្វើដំណើរទៅ-មកពីព្រលានយន្តហោះទៅកាន់សណ្ឋាគារ ដំណើរទស្សនារាជធានីភ្នំពេញ ឬក៏ដំណើរបំពេញធុរកិច្ចរបស់លោកអ្នកជាដើម។
សណ្ឋាគារ សាន់ & មូន រីវើសាយ មានរថយន្តប្រណិតៗ ថ្មី ទំនើប ធំទូលាយ កៅអីអង្គុយប្រកបដោយផាសុកភាព និងធានាសុវត្ថិភាព ជាមួយនឹងតម្លៃដ៏សមរម្យ ចាប់ពី ៣៥ដុល្លារ ដល់ ៨៨ដុល្លារ។ សូមអញ្ជើញធ្វើដំណើរប្រកបដោយសុខសុវត្ថិភាព តាមរយៈសេវាកម្មជួលរថយន្តពីសណ្ឋាគារ សាន់ & មូន រីវើសាយ។
សូមកក់ទុកតាមរយៈទូរស័ព្ទលេខ៖ (+855) 81 888 920
http://t.me/SMR_General
[email protected]
សណ្ឋាគារលំដាប់ផ្កាយ ៥ (សាន់ & មូន រីវើសាយ ) ដែលសាងសង់ប្រកបដោយគំនិតច្នៃប្រឌិត គឺវិនិយោគដោយកូនខ្មែរ ដោយមាន អ្នកឧកញ៉ាបណ្ឌិត ជា រតនា ជាសហគ្រិនឆ្នើមក្នុងវិស័យសណ្ឋាគារ និងបដិសណ្ឋារកិច្ច និងជាប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន សាន់ & មូន គ្រុប ជាអ្នកផ្ដួចផ្ដើមស្ថាបនា។ សណ្ឋាគារតម្លៃប្រមាណ ៦០លានដុល្លារ ដែលស្ថិតនៅប្របមាត់ទន្លេបាសាក់ កែងនឹងគល់ស្ពានព្រះមុន្នីវង្ស ក្បាល់ថ្នល់នេះ បានប្រកាសសម្ពោធបើកដំណើរការជាផ្លូវការ កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត និងភ្ញៀវកិត្តយស ដែលជាឥស្សរៈជនជាន់ខ្ពស់ជាច្រើនរូប៕