កូរ៉េខាងត្បូង និងសម្ព័ន្ធមិត្ត ធ្វើសមយុទ្ធយោធាដែនអាកាសត្រីភាគីលើកដំបូង ប្រឆាំងការគំរាមកំហែងពីកូរ៉េខាងជើង

អន្តរជាតិ

បើតាមប្រភពពីសារព័ត៌មាន Reuters បានចុះផ្សាយថា យោធាកូរ៉េខាងត្បូង ក៏ដូចជាសហរដ្ឋអាមេរិក និងជប៉ុនបានធ្វើសមយុទ្ធដែនអាកាសត្រីភាគីជាលើកដំបូងមិនធ្លាប់មានកាលពីថ្ងៃអាទិត្យ ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កងទ័ពអាកាសបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការហ្វឹកហ្វឺនដែលធ្វើឡើងនៅជិតឧបទ្វីបកូរ៉េនេះ គឺដើម្បីអនុវត្តកិច្ចព្រមព្រៀង បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរបស់ប្រទេសទាំងបី និងបង្កើនសមត្ថភាពឆ្លើយតបទៅនឹងការគំរាមកំហែងពីសំណាក់កូរ៉េខាងជើង។

សេចក្តីថ្លែងការណ៍មួយនោះមានខ្លឹមសារបន្ថែមទៀតថា សមយុទ្ធនេះគឺមានការចូលរួមពីយន្តហោះទម្លាក់គ្រាប់បែក B-52 របស់សហរដ្ឋអាមរិកដែលជាប្រភេទយន្តហោះមានសមត្ថភាពអាចបំពាក់អាវុធនុយក្លេអ៊ែរ និងក៏មានការចូលរួមពីយន្តហោះចម្បាំងមកពីកូរ៉េខាងត្បូង និងជប៉ុនផងដែរ។

ជម្រាបថា កូរ៉េខាងត្បូង និងជប៉ុន គឺជាសម្ព័ន្ធមិត្តដ៏សំខាន់របស់អាមេរិកនៅអាស៊ី មួយវិញទៀត ប្រទេសទាំងបីក៏ធ្លាប់ធ្វើសមយុទ្ធដែនសមុទ្រត្រីភាគីផងដែរ ដូចជាសមយុទ្ធប្រឆាំងនាវាមុជទឹក ឬការពារមីស៊ីល ប៉ុន្តែការហ្វឹកហ្វឺនកាលពីថ្ងៃអាទិត្យម្សិលមិញនេះ វាជាលើកដំបូងបំផុតរបស់ពួកគេក្នុងការធ្វើសមយុទ្ធដែនអាកាសត្រីភាគីរួមគ្នា៕