មកស្គាល់បេក្ខភាពកំពូលៗទាំង ៩រូប ត្រៀមប្រជែងតំណែងប្រធានសភាអាមេរិក

អន្តរជាតិ

គិតរហូតមកដល់ពេលនេះ បេក្ខភាពកំពូលៗចំនួន ៩រូប កំពុងស្ថិតនៅក្នុងការប្រកួតប្រជែងគ្នា ដើម្បីឡើងកាន់តំណែងជាប្រធានសភាថ្មីរបស់សហរដ្ឋអាមេរិក បន្ទាប់ពីតំណាងរាស្រ្តមកពីរដ្ឋ Ohio លោក Jim Jordan បានរងបរាជ័យក្នុងការទទួលបានសំឡេងគាំទ្រគ្រប់គ្រាន់ពីសមាជិកបក្សរបស់ខ្លួន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គណបក្សសាធារណរដ្ឋ បានសម្រេចតែងតាំងលោក Jordan សម្រាប់មុខតំណែងកំពូលមួយនេះ បន្ទាប់ពីការបណ្តេញលោក Kevin McCarthy ចេញពីតំណែងប្រធានសភាមិនធ្លាប់មាន នៅក្នុងប្រវត្តិសាស្រ្តអាមេរិក កាលពីថ្ងៃទី៣ ខែតុលាកន្លងទៅ។

ប៉ុន្តែដោយសារតែមិនអាចទទួលបានសំឡេងគាំទ្រគ្រប់គ្រាន់ដូច្នេះហើយ លោក Jordan គឺមិនមែនជាបេក្ខភាពទៀតនោះឡើយ ខណ:ខាង​ក្រោម​នេះ ​គឺ​ជា​សមាជិក​សភា​របស់គណបក្ស​សាធារណរដ្ឋ​ទាំង ៩រូប ដែល​កំពុង​ឈរ​ឈ្មោះ​ ដើម្បីឡើងកាន់តំណែងជា​ប្រធាន​សភាថ្មី​​៖

១. លោក Whip Tom Emmer តំណាងរាស្រ្តរដ្ឋ Minnesota

២. លោក Mike Johnson តំណាងរាស្រ្តរដ្ឋ Louisiana

៣. លោក Jack Bergman តំណាងរាស្រ្តរដ្ឋ Michigan
៤. លោក Byron Donalds តំណាងរាស្រ្តរដ្ឋ Florida
៥. លោក Kevin Hern តំណាងរាស្រ្តរដ្ឋ Oklanhoma
៦. លោក Dan Meuser តំណាងរាស្រ្តរដ្ឋ Pennsylvania
៧. លោក Gary Palmer តំណាងរាស្រ្តរដ្ឋ Alabama
៨. លោក Austin Scott តំណាងរាស្រ្តរដ្ឋ Georgia
៩. លោក Pete Sessions តំណាងរាស្រ្តរដ្ឋ Texas