មកស្គាល់អ្នកឧកញ៉ា ឧកញ៉ា ១៥រូប ស្ថិតក្នុងសមាសភាពក្រុមការងារផ្នែកកសិកម្ម កសិ-ឧស្សាហកម្ម

ជុំវិញ​ឧកញ៉ា

រាជរដ្ឋាភិបាលកម្ពុជា ​​បាន​ចេញ​សេចក្តីសម្រេច​​​ស្តីពីការ​ទទួលស្គាល់​ជាផ្លូវការ​នូវ​សមាសភាព​ក្រុមការងារ​ទាំង​១៤ ផ្នែកឯកជន​នៃ​វេទិកា​រាជរដ្ឋាភិបាល-ផ្នែកឯកជន ​​កាលពី​ថ្ងៃទី​១២ ខែតុលា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈ​សេចក្តីសម្រេច​នេះ​ ក្រុមការងារ “ក” “ផ្នែកកសិកម្ម និងកសិ-ឧស្សាហកម្ម” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន គឺ​មាន​សមាសភាព​ចំនួន ៣០​រូប ដោយ​ក្នុង​នោះ​មាន​ អ្នកឧកញ៉ា និង​ឧកញ៉ា ចំនួន ១៥​រូប រួមមាន​ដូចជា៖ អ្នកឧកញ៉ា ម៉ុង ឬទ្ធី សហប្រធាន, អ្នកឧកញ៉ា ផែ ហុកឈួន អ្នកឧកញ៉ា ហ៊ុន ឡាក់ អ្នកឧកញ៉ា សុខ ឆេង អ្នកឧកញ៉ា អាន ម៉ាឌី អ្នកឧកញ៉ា ភួ វាសនា ឧកញ៉ា ម៉ែន សុភក្តិ (អនុប្រធាន) និង​ឧកញ៉ា ហាក់ សុវណ្ណា ឧកញ៉ា ឡោ ស៊ុនជាង ឧកញ៉ា សុខ ហ៊ាង ឧកញ៉ា សុធី សុវិត្យា ឧកញ៉ា ឡាយ ស៊ា ឧកញ៉ា ឡេង ឫទ្ធី ឧកញ៉ា ចាន់ សុឃាំង និង​ឧកញ៉ា គុជ ស៊ីនីត ជា​សមាជិក។ ក្រៅនេះ​ក៏​មាន​លោក-លោកស្រី និង​តំណាង​សមាគម​​មួយ​ចំនួន​ទៀត។

ក្រុមការងារ “ក” “ផ្នែកកសិកម្ម និងកសិ-ឧស្សាហកម្ម” គឺ​មាន​លោក ឌិត ទីណា រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ និង​អ្នកឧកញ៉ា ម៉ុង ឬទ្ធី ជា​សហប្រធាន។ កាលពី​រសៀល​ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ ​ក្រុមការងារ​នេះ បាន​បើក​កិច្ចប្រជុំ​​​ពិគ្រោះ ពិភាក្សា និងដោះស្រាយទៅលើបញ្ហាប្រឈម​ ដែលពាក់ព័ន្ធ​នឹង​វិស័យកសិកម្ម និងកសិឧស្សាហកម្ម នៅក្នុងប្រទេសកម្ពុជា។

ក្នុងកិច្ចប្រជុំនេះ តំណាងផ្នែក​ឯកជន បាន​លើក​ឡើង​នូវ​បញ្ហា​ប្រឈម​មួយ​ចំនួន​ដូចជា៖ ១.បញ្ហាអគ្គិសនី, ២.សំណើ​សុំ​លើកលែងពន្ធអាករលើតម្លៃបន្ថែម (VAT 10%) ជារៀងរហូត, ៣.ការគ្រប់គ្រង​ទីផ្សារផល​វារីវប្បកម្ម, ៤.ទីផ្សារសត្វរស់ និងសាច់សត្វ, ៥.គោលនយោបាយគាំទ្រលើវិស័យចិញ្ចឹមសត្វ, ៦.ការផលិតចំណី​សត្វ, ៧.ថ្លៃចំណាយសេវាសាធារណៈចំពោះការស្នើសុំការនាំចេញសត្វ, ៨.ការបង្កើតអនុក្រឹត្យ ស្តីពីការនាំចេញ​ឈើដាំ, ៩.សុំការលើកលែងពន្ធអាករលើតម្លៃបន្ថែម ​VAT10% ទៅលើការលក់ ជ័រកៅស៊ូកែច្នៃរួមហើយ និង​ ១០.បសស ជាដើម។

សូម​ជម្រាប​ថា កិច្ចប្រជុំ​របស់​ក្រុមការងារ​ខាង​លើ​នេះ គឺ​ដើម្បី​ប្រមូល​ផ្តុំ​នូវ​រាល់​បញ្ហា​ដែល​មាន​ចរិត​ជា​គន្លឹះ និង​ធ្វើ​របាយការណ៍រួមរវាងវិស័យឯកជន និងរដ្ឋាភិបាល (ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ) ដើម្បី​រាយការណ៍​ក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ ក្រោម​អធិបភាព​សម្តេច​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា ក្នុងវិច្ឆិកា នាពេលឆាប់ៗខាងមុខនេះ៕