ស្ថាបនិកក្រុមហ៊ុន PDD កើបលុយជិត ១៤ពាន់លានដុល្លារ ក្លាយជាមហាសេដ្ឋីមានបំផុតទី៣ នៅចិន

អន្តរជាតិ

ស្ថាបនិកក្រុមហ៊ុន PDD Holdings មហាសេដ្ឋី Colin Huang បានសំងំកើបប្រាក់ច្រើនសន្ធឹក ១៣,៨ពាន់លានដុល្លារ ពីវេទិកាពាណិជ្ជកម្មអេឡិចត្រូនិក Temu និង Pinduoduo ធ្វើឲ្យលោក​ក្លាយជាមហាសេដ្ឋីមានបំផុតទី៣ នៅប្រទេសចិន។ នេះបើតាមការបង្ហាញពីគេហទំព័រ Hurun Rich List។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រភពដដែលបន្ថែមថា ការកើនឡើងដ៏សំបើមនៃទំហំទ្រព្យសម្បត្តិរបស់លោក Colin បានធ្វើឲ្យទ្រព្យសម្បត្តិសរុបរបស់លោក មានប្រមាណ ៣៧,២ពាន់លានដុល្លារ តិចជាងបុគ្គលតែ ២រូបប៉ុណ្ណោះ។

ដោយឡែក បុគ្គល ២រូបដែលមានលុយច្រើនជាងស្ថាបនិក PDD គឺស្ដេចទឹកបរិសុទ្ធ Zhong Shanshan មានទ្រព្យសម្បត្តិ ៦២ពាន់លានដុល្លារ ខណៈលោក Pony Ma ស្ថាបនិកក្រុមហ៊ុន Tencent មានទ្រព្យសម្បត្តិ ៣៨,៦ពាន់លានដុល្លារ។

សូមជម្រាបដែរថា នេះគឺជាលើកដំបូងដែលអតីត CEO ក្រុមហ៊ុន PDD លេចមុខនៅក្នុង Top 3 នៃបញ្ជីឈ្មោះអ្នកមានដាច់គេនៅប្រទេសចិន ស្របពេលលោកក៏ជាបុគ្គលដែលរកប្រាក់​បានច្រើនបំផុតនៅក្នុងប្រទេសផងដែរ សម្រាប់រយៈពេលជិតមួយឆ្នាំមកនេះ៕