ទាំងផលិតកម្មរថយន្ត និងការលក់ក្នុងស្រុក របស់ថៃ សុទ្ធតែធ្លាក់ចុះក្នុងខែកញ្ញា

អន្តរជាតិ

យោងតាមសហព័ន្ធឧស្សាហកម្មថៃ បាននិយាយនៅថ្ងៃអង្គារ ទី២៤ ខែតុលានេះថា ផលិតកម្មរថយន្តនៅក្នុងប្រទេសថៃ​ បានធ្លាក់ចុះ ៨,៤៥% នៅក្នុងខែកញ្ញា មកនៅត្រឹម ១៦៤ ០៩៣ គ្រឿងប៉ុណ្ណោះ បើធៀបទៅនឹងពេលដូចគ្នាកាលពីឆ្នាំមុន ខណ:ការលក់នៅក្នុងស្រុកក៏បានធ្លាក់ចុះ ផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការលក់រថយន្តនៅក្នុងស្រុករបស់ប្រទេសថៃ នៅក្នុងខែកញ្ញា បានធ្លាក់ចុះរហូតដល់ទៅ ១៦,២៧% ពោលគឺបន្ទាប់ពីមានការធ្លាក់ចុះ ១១,៧% នៅក្នុងខែសីហា ដោយសារតែធនាគារ បានធ្វើការរឹតបន្តឹងលើការផ្តល់ប្រាក់កម្ចីទិញរថយន្ត។ នេះបើតាមលោក Surapong Paisitpattanapong អ្នកនាំពាក្យនៃផ្នែកឧស្សាហកម្មរថយន្ត របស់សហព័ន្ធឧស្សាហកម្មថៃ។

លោក Surapong បានបង្ហាញឱ្យដឹងទៀតថា ផលិតកម្មរថយន្តនៅក្នុងខែកញ្ញារបស់ប្រទេសថៃ​ បានបន្តធ្លាក់ចុះដល់ ៨,៤៥% បើធៀបទៅនឹងការធ្លាក់ចុះ ១២,២៧% នៅក្នុងខែសីហា។

ជម្រាបជូនផងដែរថា ប្រទេសថៃគឺជាមូលដ្ឋានផលិតកម្ម និងនាំចេញរថយន្តធំបំផុតមួយនៅក្នុងតំបន់សម្រាប់ក្រុមហ៊ុនផលិតរថយន្តកំពូលៗមួយចំនួយនរបស់ពិភពលោក រួមទាំង Toyota និង Honda ជាដើម៕