Mitsubishi បោះលុយជាង ២០០លានដុល្លារ វិនិយោគក្នុងក្រុមហ៊ុនដៃគូបារាំង

អន្តរជាតិ

ក្រុមហ៊ុនផលិតរថយន្តខ្នាតយក្សរបស់ជប៉ុន Misubishi Motors បានប្រកាសពីការបណ្ដាក់ទុន នៅក្នុងក្រុមហ៊ុនបុត្រដៃគូបារាំង គឺក្រុមហ៊ុន Renault ក្នុងទំហំទឹកប្រាក់ ២០០លានអឺរ៉ូ ឬប្រហែល ២១៣,៦៦លានដុល្លារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានបង្ហាញថា Misubishi កំពុងស្វែងរកការ​អភិវឌ្ឍន៍លើវិស័យរថយន្តអគ្គិសនី និងពង្រីកបន្ថែមលើការផលិតអាគុយរថយន្ត ដូច្នេះទើប​ពួកគេសម្រេចចាយលុយជាង ២០០លានដុល្លារ លើការផលិតរថយន្តអគ្គិសនីឈ្មោះថា Ampere របស់ក្រុមហ៊ុនបារាំង Renault។

គួររំលឹកបន្តិចថា Renault បានក្លាយជាដៃគូយ៉ាងសំខាន់ជាមួយក្រុមហ៊ុន Mitsubishi និងក្រុមហ៊ុន Nissan Motor បន្ទាប់ពីក្រុមហ៊ុនទាំង៣ នេះ បានចុះកិច្ចព្រមព្រៀងភាពជាដៃគូ កាលពីខែកក្កដា​កន្លងទៅ។

ជម្រាបបន្ថែមថា ក្រៅពី Mitsubishi ក្រុមហ៊ុន Nissan ក៏បានចាយលុយវិនិយោគនៅក្នុងការផលិត​រថយន្ត Ampere អស់សន្ធឹកផងដែរ ពោលគឺបានបណ្ដាក់ទុនរហូតដល់ ៦០០លានអឺរ៉ូ ឬប្រមាណ ៦៤១ពាន់លានដុល្លារ៕