នាថ្ងៃទី២៥ ខែតុលា ប្រធានាធិបតីចិន ស៊ី ជិនពីង បាននិយាយថា ប្រទេសចិន យល់ព្រមសហការជាមួយសហរដ្ឋអាមេរិក ដើម្បីធ្វើការ និងឆ្លើយតបទៅតាមតម្រូវការរបស់ពិភពលោក។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
យោងតាមការចុះផ្សាយពីសារព័ត៌មាន CNA បានរាយការណ៍ថា មេដឹកនាំកំពូលចិនបានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការរវាងចិន និងអាមេរិក នឹងផ្ដល់អត្ថប្រយោជន៍សំខាន់ ដល់ពិភពលោក។
ជាមួយគ្នានេះ លោក ស៊ី ក៏អំពាវនាវឲ្យទំនាក់ទំនងទ្វេភាគីជាមួយភាគីអាមេរិក មានស្ថិរភាព ដោយផ្ដោតសំខាន់លើការគោរពគ្នាទៅវិញទៅមក ការរួបរួមដោយសន្តិភាព និងកិច្ចសហប្រតិបត្តិឈ្នះៗ។
សូមជម្រាបដែរថា មេដឹកនាំកំពូលចិនបង្ហើបបែបនេះ បន្ទាប់ពីមានដំណឹងថា ប្រមុខការទូតចិន លោក Wang Yi នឹងបំពេញទស្សនកិច្ចទៅកាន់ទីក្រុងវ៉ាស៊ីងតោន នាសប្ដាហ៍នេះ ក្នុងរយៈពេលពីថ្ងៃព្រហស្បតិ៍ ដល់ថ្ងៃសៅរ៍៕