ជប៉ុនគ្រោងចាយលុយ ៣៣ពាន់លានដុល្លារ ជួយសម្រួលការរស់នៅរបស់ប្រជាជន

អន្តរជាតិ

រដ្ឋាភិបាលជប៉ុន កំពុងពិចារណាលើផែនការចាយលុយ ៣៣ពាន់លានដុល្លារ ទៅកាន់ក្រុមគ្រួសារ​មានប្រាក់ចំណូលទាប និងការកាត់បន្ថយពន្ធផ្សេងៗ ដើម្បីសម្រួលដល់​ការរស់នៅរបស់ប្រជាពលរដ្ឋ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការចំណាយរបស់រដ្ឋាភិបាលជប៉ុន សម្រាប់ជួយដល់ប្រជាជនរបស់ខ្លួន គឺត្រូវបានគេសន្និដ្ឋានថា មានចំនួន ៥ទ្រីលានយ៉េន ឬប្រហែល ៣៣,៣៧ពាន់លានដុល្លារ ដោយបានកាត់បន្ថយការយកពន្ធប្រាក់ចំណូលពីប្រជាជនម្នាក់ ប្រហែល ៣០ ០០០យ៉េន ខណៈពន្ធផ្ទះ កាត់បន្ថយបាន ១០ ០០០យ៉េន ក្នុងម្នាក់។

ជាមួយគ្នានេះ ផែនការចំណាយមួយនេះ នឹងត្រូវលើកមកជជែកគ្នា និងសម្រេចជាផ្លូវការ​ពីគណរដ្ឋមន្ត្រីរបស់លោក Fumio Kishida នៅថ្ងៃទី០២ ខែវិច្ឆិកា ខណៈគេរំពឹងថា​វានឹងត្រូវដាក់ឲ្យប្រើប្រាស់ នាពាក់កណ្ដាលឆ្នាំ២០២៤៕