អាមេរិកគ្រោងលក់នាវារឹបអូសពីមហាសេដ្ឋីរុស្ស៊ី យកលុយផ្ដល់ជំនួយទៅអ៊ុយក្រែន

អន្តរជាតិ

រដ្ឋអាជ្ញាររបស់សហរដ្ឋអាមេរិកបានប្រកាសថា មានបំណងលក់នាវាផ្ទាល់ខ្លួនរបស់មហាសេដ្ឋីរុស្ស៊ី Suleiman Kerimov ដែលបានរឹបអូសកាលពីឆ្នាំទៅ ក្នុងតម្លៃប្រមាណ ៣០០លានដុល្លារ ដើម្បីយកប្រាក់ទៅផ្គត់ផ្គង់អ៊ុយក្រែន ក្នុងការធ្វើសង្គ្រាមជាមួយរុស្ស៊ី។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន MSN បានបង្ហាញថា អាមេរិកនឹងដាក់នាវាដែលមានប្រវែងជាង ១០៦ម៉ែត្រ សម្រាប់ការដេញថ្លៃ ហើយសង្ឃឹមថានឹងទទួលបានទឹកប្រាក់ សម្រាប់ផ្ដល់ជំនួយទៅកាន់សម្ព័ន្ធមិត្តរបស់ខ្លួន។

ជុំវិញបញ្ហានេះផងដែរ ក្រុមមេធាវីការពារក្ដីរបស់មហាសេដ្ឋីខាងលើបានអះអាងថា អាមេរិករឹបអូសនាវាខុសម្ចាស់ ពោលលោក Kerimov បានផ្ទេរកម្មសិទ្ធទៅកាន់លោក Eduard Khudainatov ដែលជាមហាសេដ្ឋីរុស្ស៊ីផ្សេងទៀត ប៉ុន្តែអាមេរិកមិនចេញមុខបកស្រាយពាក់ព័ន្ធ​នឹង​ការលើកឡើងនេះឡើយ។

ជាមួយគ្នានេះ មេធាវីរបស់លោក Khudainatov ក៏បានប្រកាសដែរថា កូនក្ដីរបស់ខ្លួនបាន​ដាក់ពាក្យបណ្ដឹង ទាមទារការគ្រប់គ្រងនាវាមកវិញកាលពីថ្ងៃចន្ទ ប៉ុន្តែសារព័ត៌មាន Reuters បញ្ជាក់ថា ពួកគេមិនអាចរកឃើញពាក្យបណ្ដឹងមួយនេះ នៅលើអ៊ីនធឺណិតឡើយ៕