អ្នកឧកញ៉ា ម្ចាស់បុរីធំៗច្រើនរូប ស្នើសុំដល់រាជរដ្ឋាភិបាលឱ្យជួយលើ ២ចំណុចសំខាន់

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា ឧកញ៉ា ជាច្រើនរូប មកពី​សមាគមអ្នកអភិវឌ្ឍន៍​លំនៅឋាន​កម្ពុជា ដែល​ភាគ​ច្រើន​ជា​ម្ចាស់​បុរី​ធំៗ​នៅ​កម្ពុជា បាន​​លើក​សំណើ​​សុំ​ដល់​រាជរដ្ឋាភិបាល ឱ្យ​ជួយ​ដោះស្រាយ​បញ្ហា​ប្រឈម​​លើ​ ២​ចំណុច​សំខាន់ ដើម្បី​ជួយ​សង្គ្រោះ​វិស័យ​សំណង់ និង​វិស័យ​អចលនទ្រព្យ​ឱ្យ​ងើប​ឡើង​វិញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សំណើ​ខាង​លើ​នេះ​ បាន​ធ្វើ​ឡើង​ក្នុង​ឱកាស​ដែល​​សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា និងក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និងសំណង់ បានរៀបចំកិច្ចប្រជុំបន្ទាន់​មួយ​ ​កាលពី​ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ ដើម្បី​ ពិភាក្សាលើស្ថានភាពវិស័យសំណង់ និង​​វិស័យ​អចលនទ្រព្យជា​រួម​នៅកម្ពុជា ដែលកំពុងជួបបញ្ហាប្រឈម​បច្ចុប្បន្ន។

ក្នុង​កិច្ចប្រជុំ​​នេះ​ ​តំណាង​សមាគមអ្នកអភិវឌ្ឍន៍​លំនៅឋាន​កម្ពុជា បាន​ស្នើ​សុំ​ដល់លោក​ឧបនាយក​រដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និងសំណង់ ​នូវ​២​ចំណុច​សំខាន់​ដូច​ខាង​ក្រោម៖

១.ការស្វែងរកហិរញ្ញប្បទានជួយគាំទ្រ និងទ្រទ្រង់ដល់វិស័យសំណង់នៅកម្ពុជា។
២.អំពីទិដ្ឋភាពច្បាប់ដើម្បីអនុញ្ញាតឱ្យ​ជនបរទេសមានសិទ្ធិស្របច្បាប់ក្នុងការទិញលំនៅឋាន និងដី​នៅក្នុង​គម្រោង​បុរី។

ជាការអំពាវនាវរបស់សមាគមអ្នកអភិវឌ្ឍន៍​លំនៅឋាន​កម្ពុជា សូមប្រមុខរដ្ឋាភិបាលមេត្តាជួយអន្តរាគមន៍ ដើម្បី​កុំ​ ឱ្យ​វិស័អចនទ្រព្យនេះ​ធ្លាក់​កាន់​តែ​ដុនដាបជាង​នេះ​ទៀត និង​សង្ឃឹមយ៉ាងមុតមាំ​ថាប្រមុខរដ្ឋាភិបាល​ នឹងយក​សំណើ​ទាំង២ចំណុចខាងលើ ទៅធ្វើការជាមួយអន្តរក្រសួងដើម្បីចេញវិធានការ ឬគោលនយោបាយបន្ទាន់ ដើម្បី​ស្តាស្ថានភាពវិស័យំយយនេះ។

សេដ្ឋកិច្ចរបស់កម្ពុជា​បានរងការ​ខូច​ខាត​ធ្ងន់ធ្ងរពីសំណាក់​ជំងឺរាតត្បាតកូវីដ-១៩ ដែល​​ធ្វើ​ឱ្យ​ផលិតផ​លក្នុងស្រុ​ក​សរុបបានធ្លាក់ចុះដក ៣,១ ភាគរយ ក្នុងឆ្នាំ២០២០។ បើទោះជា​សេដ្ឋកិច្ចបានងើបឡើងវិញ​បណ្តើរៗ​ចាប់ពី​ឆ្នាំ២០២១ រហូតដល់ឆ្នាំ២០២៣នេះមែនក្តី ប៉ុន្តែ​​អ្នកជំនាញ​នៅ​តែ​យល់​ថា វិស័យ​អចលនទ្រព្យ និង​វិស័យ​សំណង់ នៅ​រង​ផល​ប៉ះពាល់​ខ្លាំង ដែល​កត្តា​ទាំង​នេះ​ទាមទារ​ឱ្យ​​មាន​ការ​អន្តរាគមន៍​ពី​រដ្ឋាភិបាល​ ដើម្បី​ជួយ​ដល់​វិស័យ​នេះ​ឱ្យ​​ងើប​ឡើង​វិញ។

សូមជម្រាបជូនផងដែរ​ថា ក្នុង​ក្របខ័ណ្ឌច្បាប់​កម្ពុជា​បច្ចុប្បន្ន​ ជនបរទេស​ពុំ​​មានសិទ្ធិស្របច្បាប់​ក្នុងការទិញ​លំនៅឋាន និងដីធ្លី​នោះ​ទេ ហើយមាន​តែ​​រូបវន្តបុគ្គល ឬ​នីតិបុគ្គលដែលមានសញ្ជាតិខ្មែរប៉ុណ្ណោះ ទើបមាន​សិទ្ធិ​ជាម្ចាស់​កម្មសិទ្ធិលើដីធ្លី។ យ៉ាងណាក្តី ក្នុង​ការអនុវត្តជាក់ស្តែង​ ជនបរទេស​អាច​ទិញ​លំនៅឋាន និង​ដីធ្លី​នៅ​កម្ពុជា​បាន ​តាម​រយៈ​វិធីសាស្ត្រ ៤​យ៉ាង​​ដូចជា៖ ១)តាមរយៈ​តំណាង​ជាជនជាតិខ្មែរ ២)តាមរយៈក្រុមហ៊ុន​សាជីវកម្មដែលមាន​ម្ចាស់​ខ្មែរ​យ៉ាងហោច ៥១% ឬហៅថា Land Holding Company, ៣)ទិញតាមរយៈ​ក្រុមហ៊ុនបរធនបាល ឬ Trusty Company និង​ ៤)ការចូលសញ្ញាតិខ្មែរ៕