រដ្ឋាភិបាលសិង្ហបុរី កាលពីពេលថ្មីៗនេះ បានចេញលខិតអនុញ្ញាតឱ្យក្រុមហ៊ុនក្នុងស្រុករបស់ខ្លួន ធ្វើការនាំចូលអគ្គិសនីចំនួន ១,២ ជីហ្គាវ៉ាត់(GW) បន្ថែមទៀតពីប្រទេសវៀតណាម ដែលជាផ្នែកមួយនៃផែនការរបស់ខ្លួន ក្នុងនាំចូលថាមពលអគ្គិសនីឱ្យបាន ៤ ជីហ្គាវ៉ាត់ នៅត្រឹមឆ្នាំ ២០៣៥។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។
បើតាមអាជ្ញាធរទីផ្សារថាមពលសិង្ហបុរី បាននិយាយកាលពីថ្ងៃអង្គារថា ក្រុមហ៊ុនក្នុងស្រុក Sembcorp Utilities Pte Ltd និងធ្វើការនាំចូលថាមពល ដែលផលិតចេញពីរោងចក្រថាមពលខ្យល់នៅឆ្នេរសមុទ្រ និងប្រភពថាមពលស្អាតផ្សេងទៀត របស់ក្រុមហ៊ុនវៀតណាម Petrovietnam Technical Services Corporation។
ប្រភពដដែលនេះ បានបង្ហាញឱ្យដឹងទៀតថា ថាមពលអគ្គិសនីទាំងនេះ នឹងត្រូវបញ្ជូនពីប្រទេសវៀតណាម ទៅកាន់សិង្ហបុរី តាមរយ:ខ្សែកាបក្រោមសមុទ្រថ្មីមួយ ដែលអាចរត់ចម្ងាយប្រហែល ១០០០ គីឡូម៉ែត្រ។
ជម្រាបជូនផងដែរថា វៀតណាម និងសិង្ហបុរី បានចុះហត្ថលេខាលើនុស្សរណៈនៃការយោគយល់គ្នា សម្រាប់កិច្ចសហប្រតិបត្តិការថាមពល កាលពីខែតុលាឆ្នាំមុនមក ខណ:រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរី លោក Gan Kim Yong បានប្រកាសពីផែនការនាំចូលអគ្គិសនីឱ្យបាន ៤ GW នៅឆ្នាំត្រឹមឆ្នាំ ២០៣៥ ដោយក្នុងនោះ រួមទាំងនាំចូល ២ GW ពីប្រទេសឥណ្ឌូនេស៊ី និង ១ GW ពីប្រទេសកម្ពុជាផងដែរ ៕