ឥណ្ឌូនេស៊ី ប្រកាសពីផែនការជំរុញទីផ្សារអចលនទ្រព្យនៅក្នុងស្រុក

អន្តរជាតិ

រដ្ឋាភិបាលឥណ្ឌូនេស៊ី ថ្មីៗនេះ បានធ្វើការប្រកាសពីផែនការក្នុងការជំរុញទីផ្សារអលចនទ្រព្យ ជាមួយនឹងការ​បន្ធូរ​បន្ថយ​ពន្ធលើតម្លៃបន្ថែម (VAT) និងសេវាថ្លៃរដ្ឋបាល មកនៅត្រឹម ៤លានរូពី (២៥២ដុល្លារ) ប៉ុណ្ណោះ សម្រាប់អ្នកទិញផ្ទះ ដែលមានប្រាក់ចំណូលទាប។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រធានាធិបតីឥណ្ឌូនេស៊ី លោក ចូកូ វីដូដូ បាននិយាយកាលពីថ្ងៃទី២៤ ខែតុលា នៅឯកិច្ចប្រជុំកំពូលBNI Investor Daily Summit 2023 ថា ប្រទេសឥណ្ឌូនេស៊ី នឹងផ្តល់ការលើកទឹកចិត្តបន្ថែមទៀត ខណៈបច្ចុប្បន្នផែនការមួយនេះនៅមិនទាន់បញ្ចប់ទាំងស្រុងឡើយ ពោលវាអាចនឹងបន្ថែមអត្ថប្រយោជន៍ជាច្រើនទៀត ដល់វិស័យអចលនទ្រព្យ។

លោក វីដូដូ បាននិយាយទៀតថា ប្រាក់ចំណូលទទួលបានពីពន្ធក្នុងខែតុលា គឺកើនឡើង ៥,៦% ពីកម្រិតមូលដ្ឋានកាលពីឆ្នាំមុន។ ហើយចំពោះការកើនឡើងនេះ បានបង្ហាញថា អាជីវកម្មក្នុងស្រុកក៏កំពុងតែមានការកើនឡើងផងដែរ ។

ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីក្រសួងសម្របសម្រួលសេដ្ឋកិច្ច លោក Airlangga Hartarto បាននិយាយនៅក្នុងព្រឹត្តិការណ៍ដូចគ្នានេះថា ចំពោះផែនការលើកលែងពន្ធលើតម្លៃបន្ថែមនេះ គ្រោងត្រូវអនុវត្តរហូតដល់ពាក់កណ្តាលឆ្នាំ ២០២៤ ចំពោះការទិញអចលនទ្រព្យ ដែលមានតម្លៃតិចជាង ២ពាន់លានរូពី (១២៥ ៧១៤ដុល្លារ)៕