ក្រុមប្រទេស G7 គ្រោងប្រកាសហាមឃាត់ការនាំចូលពេជ្ររបស់រុស្ស៊ី នៅចុងខែនេះ

អន្តរជាតិ

សេចក្តីថ្លែងការណ៍របស់ក្រុមប្រទេស G7 ស្តីពីការហាមឃាត់ពាក់ព័ន្ធនឹងការនាំចូលត្បូងពេជ្ររបស់រុស្ស៊ី ដោយរំពឹងថានឹងប្រកាសនាចុងខែនេះ ដើម្បីដាក់​ទណ្ឌកម្មលើក​ទី ១២ របស់​សហភាព​អឺរ៉ុប​លើ​រដ្ឋាភិបាលទីក្រុងមូស្គូ ។ នេះបើតាមការចុះផ្សាយពីប្រភពសារព័ត៌មាន RT ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

G7 ដែលរួមមានកាណាដា បារាំង អាល្លឺម៉ង់ ជប៉ុន អ៊ីតាលី ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក បានប្រកាសថា ពួកគេគ្រោងនឹងដាក់ទណ្ឌកម្មលើការនាំចូលត្បូងពេជ្ររុស្ស៊ីដោយផ្ទាល់ និងដោយប្រយោល បន្ទាប់ពីមានការជជែកដេញដោលគ្នាយ៉ាងយូរនៅក្នុងក្រុមប្រទេសទាំង៧។

យ៉ាងណាមិញ រហូតមកទល់នឹងពេលនេះ ការនាំចូលពេជ្ររបស់រុស្ស៊ីត្រូវបានរារាំង​ ដោយសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស កាណាដា និងនូវែលសេឡង់ ខណៈរដ្ឋាភិបាលទី​ក្រុង​វ៉ាស៊ីនតោន ក៏បាន​អនុញ្ញាត​ឱ្យ​ទិញ​ត្បូង​ដែល​ចម្រាញ់​រួច​នៅ​ក្នុង​ប្រទេស​រុស្ស៊ី ប៉ុន្តែ​ត្រូវតែយកមក​កែច្នៃ​ក្នុង​ប្រទេស​ផ្សេង​ទៀត។

សូមជម្រាបផងថា បើទោះបីជាមានការហាមឃាត់ពីបណ្តាប្រទេសនៅសហភាពអឺរ៉ុបយ៉ាងណាក្តី ក៏រុស្ស៊ីបាននឹងកំពុងផ្លាស់ប្តូរទិសដៅពាណិជ្ជកម្មពេជ្ររបស់ខ្លួន ទៅកាន់ទីផ្សារប្រទេសចិន ឥណ្ឌា អារ៉ាប់រួម អាមេនី និងបេឡារុស្ស ជំនួសវិញផងដែរ៕