ក្រុមហ៊ុន Cruise ផ្អាកប្រតិបត្តិការតាក់ស៊ីបើកបរដោយស្វ័យប្រវត្តិ បន្ទាប់ពីមានឧប្បត្តិហេតុជាបន្តបន្ទាប់

អន្តរជាតិ

ក្រុមហ៊ុនរថយន្តបើកបរដោយស្វ័យប្រវត្តិ Cruise ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ General Motors  បាននិយាយកាលពីល្ងាចថ្ងៃព្រហស្បតិ៍ថា ខ្លួននឹងផ្អាកប្រតិបត្តិការទាំងអស់នៅទូទាំងប្រទេស បន្ទាប់ពីនិយតករ រដ្ឋកាលីហ្វ័រញ៉ាបានបញ្ជាឱ្យដកប្រតិបត្តិករតាក់ស៊ីគ្មានមនុស្សបើកចេញពីរដ្ឋមួយនេះ។ នេះបើយោងទៅតាមការចុះផ្សាយពីប្រភពសារព័ត៌មាន Reuters ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កាលពីថ្ងៃអង្គារសប្តាហ៍នេះ នាយកដ្ឋានយានជំនិះ (DMV) នៃរដ្ឋកាលីហ្វ័រញ៉ា បាននិយាយថា រថយន្តគ្មានមនុស្សបើក គឺជារឿងគ្រោះថ្នាក់សម្រាប់សាធារណជន និងបានបន្ថែមថា​ ក្រុមហ៊ុន Cruise បានបំភ្លៃអំពីសុវត្ថិភាពនៃ​បច្ចេកវិទ្យាយានយន្តរបស់ពួកគេ។

យ៉ាងណាមិញ ក្រុមហ៊ុន Cruise បាននិយាយដែរថា អ្វីដែលសំខាន់បំផុតសម្រាប់ពួកយើងនាពេលនេះ គឺត្រូវចាត់វិធានការយ៉ាងណាក៏ដោយ ដើម្បីកសាងនូវទំនុកចិត្តពីសាធារណជនឡើងវិញ។ ជាគោលជំហរ ក្រុមហ៊ុនបានសម្រេចចិត្តផ្អាកប្រតិបត្តិការរថយន្តបើកបរដោយខ្លួនឯងទាំងស្រុង ដើម្បីចំណាយពេលក្នុងការពិនិត្យមើលដំណើរការ ក៏ដូចជាប្រព័ន្ធ និងឧបករណ៍នៃយានយន្ត។

សូមជម្រាបថា ការផ្អាកដំណើរការនេះកើតឡើងបន្ទាប់ពីមានឧបទ្ទវហេតុជាបន្តបន្ទាប់ ទាក់ទងទៅនឹងរថយន្តរបស់ក្រុមហ៊ុន Cruise ខណៈការផ្អាកនេះ គឺជាការធ្លាក់ចុះដ៏សំខាន់ចំពោះអាជីវកម្មយានយន្តបើកបរដោយស្វ័យប្រវត្តិ ស្របពេលដែលក្រុមហ៊ុន GM បានហៅវាថា ជាឱកាសក្នុងការកែលម្អដើម្បីរីកចម្រើនដ៏ធំមួយ៕

Tagged