មិនទាន់ផុតទេ!ថ្ងៃនេះ​កម្ពុជា​រកឃើញ​​អ្នក​ឆ្លង​កូវីដ​១៩​ថ្មី​​២នាក់​

ព័ត៌មានថ្មីៗ

ក្រសួង​សុខាភិបាល បាន​ប្រកាសឱ្យ​ដឹងនៅព្រឹកថា កម្ពុជាមានករណីវិជ្ជមានកូវីដ១៩ថ្មី ចំនួន២នាក់ ដែលកើតឡើង​លើបុរសជនជាតិបារាំង អាយុ២៧ឆ្នាំម្នាក់​នៅក្រុងសៀមរាប ខេត្តសៀមរាប ជាអ្នកធ្វើដំណើរមកពីបារាំង ឆ្លងកាត់សិង្ហបុរី មកដល់កម្ពុជា នៅថ្ងៃទី២០ ខែកញ្ញា ២០២០។ ចំណែកម្នាក់ទៀតជាស្រ្តីជនជាតិឥណ្ឌា នៅរាជធានីភ្នំពេញ ជាអ្នកធ្វើដំណើរមកពីឥណ្ឌា ហើយមកដល់កម្ពុជា នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ​២០២០
គួរដឹងថា ការរកឃើញនេះ បន្ទាប់ពីក្រសួង​សុខាភិបាល កាលពីម្សិលមិញ បាន​សង្ស័យលើករណី១នាក់ នៅខេត្តសៀមរាប ដែលអាចមានវិជ្ជមានកូវីដ១៩ ខណៈកំពុងរង់ចាំលទ្ធផលពីវិទ្យាស្ថានប៉ាស្ទ័រ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គិតមកដល់ថ្ងៃទី៥ តុលានេះ កម្ពុជាមាន​ករណីឆ្លងកូវីដ១៩ ចំនួន ២៨០នាក់ ក្នុងនោះជាសះស្បើយ ២៧៥នាក់៕

សូមអានបន្ថែមខាងក្រោម៖