នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ប្រកាសគ្មានថ្ងៃទម្លាក់អាវុធចុះ សម្រាប់សង្គ្រាមជាមួយក្រុមហាម៉ាស

អន្តរជាតិ

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយកាលពីថ្ងៃទី៣០ ខែតុលាថា ការឈប់បាញ់បោះជាមួយក្រុមហាម៉ាស គឺមិនអាចកើតឡើងបានឡើយ បើទោះជាអង្គការសហប្រជាជាតិ ព្រមានពីការផ្គត់ផ្គង់ជំនួយ អាចមិនមានគ្រប់គ្រាន់សម្រាប់​អ៊ីស្រាអែល។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន CNA បានបង្ហាញថា មេដឹកនាំអ៊ីស្រាអែល ប្រដូចការទម្លាក់អាវុធចុះ ប្រៀបទៅនឹងការសុំចុះចាញ់សង្គ្រាម និងមិនបង្ហាញការគោរព​ជូនប្រជាជនរបស់ខ្លួន។

“ការអំពាវនាវឲ្យឈប់បាញ់បោះ គឺដូចជាទទូចឲ្យអ៊ីស្រាអែល សុំចុះចាញ់សង្គ្រាមជាមួយ​ក្រុមហាម៉ាស ហើយការសុំចុះចាញ់ជាមួយក្រុមភារវកម្ម គឺមិនអាចទៅរួចហើយ”។ នេះបើតាមសម្ដីរបស់លោក Netanyahu បានលើកឡើង។

សូមជម្រាបដែរថា សង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាស របស់ប៉ាឡេស្ទីន បានផ្ទុះកាលពីថ្ងៃទី០៧ ខែតុលា ហើយមកទល់ពេលនេះ ​វាបានធ្វើឲ្យស្ថិតិនៃការស្លាប់​របស់ប្រជាជន​ទាំងសងខាង កើនឡើងដល់ជាង ៨ ៣០០នាក់ហើយ៕