តម្លៃហ៊ុន Nvidia ធ្លាក់ចុះប្រហែល ៥% ក្រោយលុបចោលការបញ្ជាទិញពីប្រទេសចិន

អន្តរជាតិ

តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Nvidia Corp បានធ្លាក់ចុះជិត ៥% ក្នុងរយៈពេល ៥ខែ បន្ទាប់ពី​ក្រុមហ៊ុនខ្នាតយក្សមួយនេះ ត្រូវបង្ខំចិត្តលុបចោលរាល់ការបញ្ជាទិញពីប្រទេសចិន ដែលមានទំហំទឹកប្រាក់ ៥ពាន់លានដុល្លារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន CNA បានបង្ហាញថា តម្លៃហ៊ុនរបស់ Nvidia នាពេលនេះ ធ្លាក់មកនៅត្រឹម ៣៩២,៣ដុល្លារ ក្នុងមួយហ៊ុន ដែលជាតម្លៃទាបបំផុតគិតតាំងពីពាក់កណ្ដាលខែ​មិថុនា។

ដោយឡែក មូលហេតុដែលធ្វើឲ្យ Nvidia ត្រូវបោះបង់ការនាំចេញ ដែលមានតម្លៃរហូតដល់ ៥ពាន់លានដុល្លារទៅចិន គឺដោយសារធ្វើតាមការរឹតបន្តឹងរបស់រដ្ឋាភិបាលអាមេរិក ដែលបាន​ដាក់គំនាបលើការនាំចេញផលិតផលបន្ទះឈីប។

ជាមួយគ្នានេះ អ្នកនាំពាក្យក្រុមហ៊ុនខ្នាតយក្សខាងលើបានលើកឡើងថា បច្ចុប្បន្នផលិតផលបន្ទះឈីបរបស់ខ្លួន គឺមានការតម្រូវការខ្លាំង ជាពិសេសនៅប្រទេសចិន ប៉ុន្តែដោយសារការរឹតបន្តឹង ក្រុមហ៊ុនត្រូវបង្វែររកមើលទីផ្សារផ្សេង ទាំងនៅក្នុងសហរដ្ឋអាមេរិក និងនៅបណ្ដាប្រទេសដទៃ៕